(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងច្រើនកុះករ ពីសំណាក់ពុកម៉ែបងប្អូននៅខណ្ឌកំបូល ក្រុងភ្នំពេញនាពេលកន្លងទៅ នៅចុងសប្តាហ៍នេះភេសជ្ជៈប៉ូវកម្លាំង វើក នឹងនាំយកព្រឹត្តិការណ៍ដ៏ធំលំដាប់ប្រទេស «WURKZ សេនាគុនខ្មែរយ័ន្ត៨ទិស» ទៅកាន់បងប្អូននៅខេត្តតាកែវ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ ដោយមានការអមជាមួយព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំប្រចាំប្រទេស នៅថ្ងៃទី០២ ផងដែរ។

ព្រឹត្តិការណ៍ទាំងពីរ នឹងមានការចាប់រង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មីចំនួន ២គ្រឿង ពីសន្លឹកឆ្នោតផ្សងសំណាង។ ដើម្បីមានឱកាសឈ្នះរង្វាន់ម៉ូតូ បងប្អូនគ្រាន់តែទិញផលិតផលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដូចជា CAMBODIA BEER, ភេសជ្ជៈប៉ូវកម្លាំង វើក, ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល, ទឹកក្រូចអាយស៍ IZE, ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី, ភេសជ្ជៈប៉ូវកម្លាំង KIZZ រសជាតិម៉ុងតុល និងទឹកពិសាកម្ពុជា ដែលមានលក់តាមស្តង់នៅទីធ្លាប្រគំតន្រ្តី បងប្អូននឹងទទួលបានសន្លឹកឆ្នោត ក្នុងការផ្សងយករង្វាន់ម៉ូតូភ្លាមៗ ក្នុងលក្ខខណ្ឌបងប្អូនត្រូវតែមានវត្តមាន ក្នុងព្រឹត្តិការណ៍ពេលដែលពិធីករហៅឈ្មោះ និងលេខសន្លឹកឆ្នោត។

ជាក់ស្តែង កាលពីព្រឹត្តិការណ៍មុន ភេសជ្ជៈប៉ូវកម្លាំង វើក បានរកឃើញអតិថិជនសំណាង ២នាក់ ដែលបានឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ២គ្រឿង រួមមាន ប៊ុន ស្រេង រស់នៅខេត្តកណ្តាល និង ពៅ ពិសី រស់នៅខេត្តព្រៃវែង។ ក្នុងព្រឹត្តិការណ៍ដដែលនោះដែរ ភេសជ្ជៈប៉ូវកម្លាំង វើក ក៏បានធ្វើការប្រគល់រង្វាន់រថយន្តថ្មីគាស់កេស Mitsubishi Xpander ១គ្រឿង ជូនដល់អតិថិជន ហាប ឡូញ រស់នៅខេត្តតាកែវ។

ចូលរួមទទួលយកទស្សនីយភាពដ៏អស្ចារ្យ នៃព្រឹត្តិការណ៍ទាំងពីរដោយសេរី នៅថ្ងៃទី០២ និង០៣ ខែធ្នូ ចាប់ពីម៉ោង ៧យប់តទៅ នៅទីតាំងបរិវេណវិមានសុភមង្គល ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង្ស ខេត្តតាកែវ។

បងប្អូនក៏អាចទស្សនា តាមរយៈការផ្សាយផ្ទាល់តាមទំព័រផ្លូវការ របស់ភេសជ្ជៈប៉ូវកម្លាំង វើក ផងដែរ៖ https://www.facebook.com/WurkzCambodia
វើក បង្កើនថាមពលឥតឈប់ឈរ!៕