(កូរ៉េ)៖ ផលិតកម្ម BIGHIT MUSIC បាន ចែករំលែកព័ត៌មានថ្មីៗ អំពីការចូលបម្រើយោធារបស់សមាជិក BTS ដែលនៅសល់រួមមាន RM, V, Jimin និង Jungkook។ បានបញ្ជាក់ពីព័ត៌មាននេះ គឺបន្ទាប់ពីសមាជិកមួយចំនួនក្នុងក្រុមនេះ បានចូលបំពេញកាតព្វកិច្ចយោធារបស់ពួកគេជាបន្តបន្ទាប់រួចហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Koreaboo នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចែករំលែកជាភាសាអង់គ្លេសដោយ BIGHIT MUSIC គឺបានបញ្ជាក់ពីសមាជិក BTS ទាំងបួននាក់នឹងបម្រើក្នុងជួរកងទ័ពដោយ Jimin និង Jungkook បានចុះឈ្មោះជាមួយគ្នា ខណៈដែល RM និង V នឹងចុះឈ្មោះតាមផែនការរៀងៗខ្លួន។ តែយ៉ាងណា BIGHIT MUSIC មិនបានបញ្ជាក់ ឬបដិសេធរាល់របាយការណ៍មុនៗ ដែលត្រូវបានគេចែករំលែកទាក់ទងនឹង ការចូលបម្រើយោធារបស់ BTS រួមទាំងផ្នែក V នឹងបម្រើក្នុងឬពាក្យចចាមអារ៉ាមថា Jin នឹងហ្វឹកហាត់ Jimin និង Jungkook នៅកន្លែងបោះជំរុំនោះទេ។

គួរជម្រាបថា កាលពីដើមខែវិច្ឆិកា BIGHIT MUSIC បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយដោយប្រកាសថា RM, Jimin, V, និង Jungkook កំពុងរៀបចំសម្រាប់ការចូលបម្រើយោធា។ ស្របពេលដែល ពីមុន Suga គឺជាសមាជិកទីបីរបស់ BTS ដែលបានចុះឈ្មោះតាមមិត្តរួមក្រុម Jin និង J-Hope ៕