(ព្រះសីហនុ)៖ គម្រោងអភិវឌ្ឍន៍ Bay of Lights បានបន្តបោះជំហានឆ្ពោះទៅមុខ ជាមួយការសម្ពោធបើកឲ្យដំណើរការជាផ្លូវការនូវរីសត Summer Bay Beach Club and Cabins ដែលជាផ្នែកមួយនៃគម្រោង។

ចាប់តាំងពីបើកសាកល្បងកាលពីថ្ងៃទី៨ ខែកញ្ញា រីសតមាត់ឆ្នេរដែលស្ថិតនៅចម្ងាយ ២ម៉ោងពីទីក្រុងភ្នំពេញមួយនេះ បានទាក់ទាញភ្ញៀវទេសចរជាង ១៦ ០០០នាក់ និងទទួលបានការកក់កាប៊ីនស្នាក់នៅប្រមាណ ៣ ០០០កាប៊ីន។ ការបើកដំណើរការជាផ្លូវការនេះ ជាចំណែកសំខាន់មួយនៃផែនការប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយក្នុងតំបន់។

ពិធីសម្ពោធបើកឲ្យដំណើរការជាផ្លូវការនេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាពរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសចរណ៍។

ក្នុងឱកាសនេះ លោក គួច ចំរើន និងលោក ទិត ចន្ថា បានថ្លែងសរសើរអំពីគម្រោងអភិវឌ្ឍន៍ Bay of Lights ដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុឲ្យកាន់តែមានភាពលេចធ្លោ និងរីកចម្រើនជាលំដាប់ ហើយគម្រោងដ៏ប្លែកគេនេះថែមទាំងអាចជួយបង្កើតទីផ្សារការងារ និងមានសក្ដានុពលខ្ពស់អាចជួយឲ្យខេត្តព្រះសីហនុ ក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយលើឆាកអន្តរជាតិ។

លោក Edward Lee នាយកគ្រប់គ្រងគម្រោង Bay of Lights បានចែករំលែកអំពីចក្ខុវិស័យរបស់លោកក្នុងអំឡុងពិធីសម្ពោធជាផ្លូវការនេះថា ៖ «រីសត Summer Bay Beach Club & Cabins គឺតំណាងឲ្យការចាប់ផ្ដើមនៃចក្ខុវិស័យរបស់យើង ដែលផ្សារភ្ជាប់តំបន់ទេសចរណ៍ ជាមួយការរីកចម្រើននៃសេដ្ឋកិច្ចក្នុងតំបន់។ នាពេលឆាប់ៗខាងមុខ យើងរីករាយក្នុងការប្រកាសថារីសតនេះ នឹងក្លាយជារីសតមាត់ឆ្នេរដំបូងគេដែលគ្រប់គ្រង ដោយក្រុមហ៊ុន Ascott ក្រោមរូបភាពនៃ Préférence Hotel។ យើងមិនត្រឹមតែចង់ដឹកនាំវិស័យទេសចរណ៍ នៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ចង់សាងកិត្តិនាមក្នុងតំបន់ឥណ្ឌូចិនផងដែរ»

លោក Edward Lee នាយកគ្រប់គ្រងគម្រោង Bay of Lights ការបើកសម្ពោធនេះ មិនមែនជាសមិទ្ធិផលតែមួយគត់នៃគម្រោង Bay of Lights នោះទេ។ គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ភ្ញៀវទេសចរដែលបានមកកម្សាន្តនៅគម្រោង Bay of Lights មានខ្ទង់ ៣២ ៥០០នាក់ ដែលជាសក្ខីភាពបញ្ជាក់ពីសក្ដានុពលឥតដែនកំណត់ នៃវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ រួមទាំងបញ្ជាក់អំពីអនាគតដ៏ត្រចះត្រចង់ ក្នុងការក្លាយខ្លួនជាជើងខ្លាំងលើវិស័យទេសចរណ៍ក្នុងតំបន់។ អំឡុង៩ខែដំបូង នៃឆ្នាំ២០២៣នេះ ខេត្តព្រះសីហនុ បានស្វាគមន៍ភ្ញៀវទេសចរសរុប ៤ ០៩៨ ៤០១នាក់ ជាការកើនឡើង ៦១,៤៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។

គម្រោង Bay of Lights ក៏បានសាងកេរ្តិ៍ឈ្មោះជាមួយនឹងភាពជោគជ័យនៃព្រឹត្តិការណ៍ច្នៃប្រឌិតដូចជាព្រឹត្តិការណ៍ SkyFest ជាព្រឹត្តិការណ៍បង្ហោះខ្លែងលំដាប់អន្តរជាតិដំបូងគេនៅកម្ពុជាដែលអាចទាក់ទាញភ្ញៀវទេសចរបានជាង ១ម៉ឺននាក់ ក៏ដូចជាព្រឹត្តិការណ៍ Nightmare Carnival ជាព្រឹត្តិការណ៍អបអរពិធីបុណ្យហាឡូវីនលើមាត់ឆ្នេរដំបូងគេនៅកម្ពុជា ដែលបានទាក់ទាញភ្ញៀវទេសចរណ៍ជាង ២ម៉ឺននាក់។ ជាមួយព្រឹត្តិការណ៍ទាំងនេះ បាន ធ្វើឲ្យខេត្តព្រះសីហនុកាន់តែមានភាពទាក់ទាញ ក៏ដូចជាចូលរួមចំណែកមួយក្នុងភាពរីកចម្រើននៃវិស័យទេសចរណ៍ខេត្ត។

ជាការបិទទំព័រឆ្នាំ២០២៣ ការប្រគំតន្ត្រីប្រចាំឆ្នាំឈ្មោះថា “Element” របស់ក្រុមហ៊ុនរៀបចំការប្រគំតន្ត្រីល្បីក្នុងតំបន់ នឹងធ្វើឡើងនៅឯគម្រោង Bay of Lights នាថ្ងៃទី៣០ និងទី៣១ ខែធ្នូ ដែលនេះសបញ្ជាក់ថាកម្ពុជាមិនត្រឹមតែគោលដៅទេសចរដ៏ល្អឯកនោះទេ ប៉ុន្តែក៏ជាតារាកំពុងរះមួយដួងលើឆាកសិល្បៈ និងតន្ត្រីលំដាប់អន្តរជាតិ។ ការប្រគំតន្ត្រីនេះក៏បញ្ជាក់អំពីការប្ដេជ្ញារបស់ Bay of Lights ក្នុងការសាងនូវទេសភាពវប្បធម៌ដ៏រស់រវើកមួយក្នុងតំបន់។

ក្នុងឆ្នាំ២០២៤ខាងមុខ គម្រោង Bay of Lights រំពឹងថានឹងបញ្ចប់ការសាងសង់តំបន់ទាក់ទាញភ្ញៀវទេសចរដែលរឹតតែអស្ចារ្យ រួមមានទីលានប្រណាំងរថយន្ត Nitro Race Track និងទីលានវាយកូនហ្គោលស្តង់ដារ USGA ដំបូងគេក្នុងប្រទេសកម្ពុជា ដែលជាស្នាដៃឌីហ្សាញរបស់កីឡាករវាយកូនហ្គោលល្បីឈ្មោះ Greg Norman។ ការអភិវឌ្ឍទាំងនេះ រួមជាមួយការពង្រឹងគុណភាពនៃសេវាកម្ម និងគ្រឿងបរិក្ខារ នឹងធ្វើឲ្យខេត្តព្រះសីហនុឈរជើងកាន់តែរឹងមាំ ក្នុងនាមជាគោលដៅទេសចរណ៍ដ៏លេចធ្លោមួយក្នុងតំបន់ឥណ្ឌូចិន។

ដើម្បីទទួលយកបទពិសោធន៍ស្នាក់នៅ និងកម្សាន្តដ៏ប្លែកដាច់គេនៃរីសត Summer Bay Beach Club and Cabins សូមទំនាក់ទំនងមកកាន់ទូរសព្ទលេខ +855 87 930 196 ឬតាមរយៈទំព័រហ្វេសប៊ុករបស់យើង https://www.facebook.com/beachcluberesort ឬតាមរយៈវិបសាយ https://bayoflights-entertainment.com/