(ភ្នំពេញ)៖ គិតត្រឹមសប្តាហ៍ទី១២ នៃការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣-២៤ នៅពេលនេះមានកីឡាករ ៧នាក់ បានកំពុងនាំមុខគេក្នុងតារាងគ្រាប់ស៊ុតច្រើនជាងគេ មកពីបណ្តាក្លិបផ្សេងៗគ្នាផងដែរ។

កីឡាករទាំង ៧រូប ដែលរកគ្រាប់បាល់ច្រើនជាងគេបណ្តោះអាសន្ននោះរួមមាន៖
១៖ កីឡាករ MARCUS WARREN HABER ពាក់លេខ៩៩ មកពីក្លិបព្រះខ័នរាជស្វាយរៀង រកបាន ១៣គ្រាប់
២៖ កីឡាករ ម៉ាត់ នូរុណ ពាក់លេខ១០ របស់ក្លិបបឹងកេត រកបាន៧គ្រាប់
៣៖ កីឡាករ SHIMIZU SHINTARO ពាក់លេខ២១ របស់ក្លិបភ្នំពេញក្រោន រកបាន៧គ្រាប់
៤៖ កីឡាករ NIETO RONDON ពាក់លេខ១០ របស់ក្លិបភ្នំពេញក្រោន រកបាន ៧គ្រាប់
៥៖ កីឡាករ GOLUBOIVIC STEFAN ពាក់លេខ២៧ របសក្លិបបឹងកេត រកបាន៧គ្រាប់
៦៖ កីឡាករ RYOHEI YOSHIHAMA ពាក់លេខ៤១ របស់ក្លិបបឹងកេត រកបាន ៧គ្រាប់
៧៖ កីឡាករ TETSUAKI MISAWA ពាក់លេខ៨​ របស់ក្លិបកងយោធពលខេមរភូមិន្ទ រកបាន៦គ្រាប់។

សូមបញ្ជាក់គិតត្រឹមសប្តាហ៍ទី១២ នៃការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ រដូវកាលនេះ ស្វាយរៀងនៅតែបន្តឈរកំពូលតារាងបណ្តោះអាសន្នដដែល និងមាន ៣១ពិន្ទុ ខណៈណាហ្គា​ បានបញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់របស់ព្រះខ័នរាជស្វាយរៀងកាលពីថ្ងៃអាទិត្យ ទី០៣ ខែធ្នូ កន្លងទៅ ក្នុងលទ្ធផល ១-០៕