(ភ្នំពេញ)៖ ព្រឹទ្ធាចារ្យចាប៉ីដងវែង និងជាមរតកមនុស្សរស់ លោកតា គង់ ណៃ ដែលកំពុងតែមានជំងឺប្រចាំកាយ សម្រាកព្យាបាលនៅគេហដ្ឋានរបស់លោកតា ស្ថិតនៅក្នុងភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពតនោះ គិតរហូតមកដល់នឹងពេលនេះ គឺស្ថានភាពជំងឺរបស់លោកតាព្រឹទ្ធាចារ្យ បានធូរស្បើយច្រើនហើយ ពោលគឺលោកតាអាចងើបអង្គុយបាន ដើរបានខ្លះៗ និងពិសារបាយបានវិញ ជាមួយនឹងទឹកមុខស្រស់ស្រាយ។

នេះជាដំណឹងគួរឱ្យរំភើបបំផុត សម្រាប់បងប្អូនប្រជាជនកម្ពុជាទាំងអស់គ្នា ជាពិសេសសម្រាប់ លោកតាព្រឹទ្ធាចារ្យ និងក្រុមគ្រួសារលោកតាផ្ទាល់ ដែលធ្លាប់អស់សង្ឃឹមថានឹងបន្តជីវិត និងបញ្ជូនលោកតាទៅស្រុកកំណើតសម្រាប់ជីវិតចុងក្រោយ។ លោកតាខ្លួនឯងផ្ទាល់ ក៏ដូចជាក្រុមគ្រួសារមានអារម្មណ៍សប្បាយចិត្ត រកពាក្យថ្លែងពុំបាន បន្ទាប់ស្ថានភាពសុខភាពរបស់លោកតា បែរមកប្រសើរវិញ អំឡុងពេលកំពុងផលិតផលម្យ៉ាង ដែលក្រុមហ៊ុនផលិតផលជប៉ុន ម៉ាហូ បេតាគូខេន បានឧបត្ថម្ភជូនលោកតា។

ជាករពិតកន្លងមក ស្ថានភាពធ្ងន់ធ្ងរនៃសុខភាពព្រឹទ្ធាចារ្យចាប៉ីដងវែង និងជាមរតកមនុស្សរស់ លោកតា គង់ ណៃ ត្រូវផ្សព្វផ្សាយដោយព័ត៌មានជាច្រើន ដែលខ្លះបានចុះទៅយកទិដ្ឋភាពស្ថានភាពលោកតានៅស្រុកកំណើតផងដែរ។ ទន្ទឹមគ្នានេះ គេឃើញថា ការចុះសួរសុខទុក្ខពីបណ្តាសិល្បករ-សិល្បការីនីផងដែរ ហើយជាពិសេស បងប្រជាជនកម្ពុជាជាច្រើនសម្តែងអារម្មណ៍ សោកសៅ ក្តុកក្តួល ខ្លាច់បាត់បង់វិរសិល្បករឯក គ្មានពីររូបនេះ ព្រោះលោកតា ពិសារ និងលេបថ្នាំលែងចូលហើយ។

ថ្លែងប្រាប់ Fresh News Plus លោកស្រី គ្រុយ រដ្ឋា នាយិកាក្រុមហ៊ុន ម៉ាហូ ជប៉ុន បានអះអាង និងសន្យាថា «ក្រុមហ៊ុនផលិតផលជប៉ុននេះ នឹងបន្តឧបត្ថម្ភផលិតជូនលោកតាពិសារហូត ដើម្បីលោកបន្តជីវិតវែងឆ្ងាយជាមួយបងប្អូនប្រជាជនកម្ពុជាទាំអស់គ្នា»។ លោកស្រី រដ្ឋា បានសន្យានេះ ទៅកាន់លោកតា គង់ ណៃ និងក្រុមគ្រួសារលោកតា អំឡុងពេលក្រុមហ៊ុន ចុះតាមដានស្ថានភាពលោកតា កាលពីពេលថ្មីៗនេះ បន្ទាប់ពីលោកតាបានប្រើផលិតផលម៉ាហូអស់រយៈពេល ១០ថ្ងៃ និងចេញផ្សាយលើហ្វេសប៊ុកផេក ផ្លូវការរបស់ក្រុមហ៊ុនជប៉ុនមួយនេះ។

បន្ទាប់ពីសុខភាពបានប្រសើរឡើង ព្រឹទ្ធាចារ្យចាប៉ីដងវែង និងជាមរតកមនុស្សរស់ លោកតា គង់ ណៃ បានបង្ហាញអារម្មណ៍ត្រេកអរ និងបានថ្លែងឲ្យទឹកមុខស្រស់ស្រាយថា នឹងអាចច្រៀងចាប៉ីបានវិញហើយ។ ចំណែកភរិយាលោកតាវិញបានបញ្ជាក់ថា សុខភាពលោកបានល្អជាមុនឆ្ងាយ ពីមុនងើបមិនរួច ពិសារលែងចូល តែឥឡូវងើបបាន ពិសារបាន មានកម្លាំងកំហែង និងមានទឹកមុខស្រស់ថ្លាឡើងវិញ។

សូមបញ្ជាក់ថា ព្រឹទ្ធាចារ្យ គង់ ណៃ គឺជាសិល្បករចាប៉ីដងវែងដ៏ល្បីល្បាញមួយរូបរបស់កម្ពុជា ដែលមានគោរមងារថា «ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ»។ ក្រៅពីមានគោរមងារថ្នាក់ជាតិ ជាមរតកមនុស្សរស់ហើយនោះ ព្រឹទ្ធាចារ្យ គង់ ណៃ ក៏ជាធ្លាប់ទទួលបានពានរង្វាន់ទាំងថ្នាក់ជាតិ និងអន្តរជាតិជាច្រើនពានរង្វាន់ផងដែរ។ ជាមួយនឹងការបង្ហាញខ្លួន ភ្ជាប់ដោយវ៉ែនតាពណ៌ខ្មៅជានិច្ច លោកគឺជាតន្រ្តីករប្រពៃណីបុរាណ ដែលត្រូវបានគេស្គាល់ច្បាស់ និងល្បីល្បាញបំផុតនៅកម្ពុជា និងលើឆាកអន្តរជាតិ។

លោកតាជាធនធានមនុស្ស, ជាព្រឹទ្ធាចារ្យចាប៉ីដងវែង និងជាមរតកមនុស្សរស់ដ៏កម្រ ដែលបាននាំមកនូវមោទនភាពជាតិ និងកេរ្តិ៍ឈ្មោះប្រទេសជាតិលើឆាកជាតិ និងអន្តរជាតិជាច្រើនរាប់មិនអស់ តាមរយៈទម្រង់សិល្បៈចាប៉ីដងវែង ព្រមទាំងត្រូវបានអង្គការយូណេស្កូ បានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបិយពិភពលោក កាលពីឆ្នាំ២០១៦។ សូមចូលរួមជូនពរ បួងសួង និងលើកទឹកចិត្តលោកតា ដើម្បីលោកមានអាយុវែង និងសុខភាពល្អទាំងអស់គ្នា!៕