(ភ្នំពេញ)៖ ក្រុមហ៊ុន Eurowindow បានចូលរួមក្នុងពិព័រណ៍ឧស្សាហកម្មសំណង់អន្តរជាតិកម្ពុជាប្រចំាឆ្នាំ២០២៣ ដើម្បីចូលរួមចំណែកដាក់បង្ហាញ ដល់អតិថិជន និងដៃគូពិសេសអំពីផលិតផលទំនើប និងឆ្លាតវៃ ដូចជា ទ្វារ បង្អួច និងប្រព័ន្ធជញ្ជាំងអាគារផ្នែកខាងក្រៅ សម្រាប់ទីផ្សារលើវិស័យនេះ នៅលើទឹកដី នៃកម្ពុជា ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៦-៨ ខែធ្នូ ឆ្នាំ២០២៣នេះ។

ពិព័រណ៍ឧស្សាហកម្មសំណង់អន្តរជាតិកម្ពុជាឆ្នាំ២០២៣ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំដើម្បីផ្សារភ្ជាប់អាជីវកម្មកម្ពុជា ជាមួយអ្នកផ្គត់ផ្គង់អន្តរជាតិ និងណែនាំផលិតផលសម្រេច ផ្នែកសម្ភារៈសំណង់ដូចជា (ដែក អាលុយមីញ៉ូម ឈើ ថ្នាំលាប ឥដ្ឋ សេរ៉ាមិច ស៊ីម៉ងត៍)ជាដើម។ គ្រឿងសង្ហារឹម និងគ្រឿងការងារតុបតែង ការ៉ូ និងផលិតផលសំណង់ផ្សេងទៀត សម្រាប់អតិថិជនចូលមកទស្សនា។

សម្រាប់ការចូលរួមពិព័រណ៍លើកដំបូងនេះ Eurowindow ក្នុងគោលបំណងណែនាំផលិតផលមួយចំនួនជាមួយនឹងការប្រើប្រាស់ដ៏សំបូរបែប នៅប្រទេសវៀតណាមដូចជា ទ្វារឈើឧស្សាហកម្មធន់នឹងភ្លើង បង្អួច Upvc ម៉ាកKommerling ដែលស្រោបដោយសាច់អាលុយមីញ៉ូម ទ្វារ បង្អួចអាលុយមីញ៉ូមកាត់បន្ថយកំដៅជាដើម។

ផលិតផលទ្វារឈើ Eurowindow fireproof ត្រូវបានធ្វើឡើងដោយ ស៊ុមឈើធម្មជាតិ, Gasket ការពារ ភ្លើង,បន្ទះរ៉ែដែលធន់នឹងភ្លើង កាល់ស្យូមស៊ីលីត, ដើម្បីធ្វើឱ្យផលិតផលមានលក្ខណៈសម្បត្តិដូចជា ការពារសំឡេង អីសូឡង់ការពារកំដៅ និងកាត់បន្ថយសំលេងរំខាន។ ជាពិសេសសារធាតុស៊ីលីកូន ដែលមិនមានជាតិពុល គ្មានក្លិន គ្មានធូលី និងមានគុណសម្បត្តិធានាបានភាពធន់ខ្ពស់ កាត់បន្ថយការចម្លងកំដៅ។

ការរេចនា ទ្វារ បង្អួចរបស់ Eurowindow គឺមានលក្ខណៈសមស្របសម្រាប់រាល់គម្រោងដែលទាមទារស្តង់ដារបច្ចេកទេសខ្ពស់ដូចជា អាគារការិយាល័យ មជ្ឈមណ្ឌលផ្សារទំនើប សាលារៀន អាគារមន្ទីពេទ្យ អាកាសយាន្តដ្ឋានអន្តរជាតិ ភូមិគ្រឺះ ឬផ្ទះវីឡាក៏ដូចជាផ្ទះឯកជន ដែលមានប្លង់ស្ថាបត្ថកម្មផ្សេងៗគ្នាជាដើម.ល.។ បង្អួច ប្រព័ន្ធជញ្ជំងផ្នែកផ្ទៃក្រៅអាគារមានសភាពរឹងមាំ ធន់នឹងការប្រែប្រួលអាកាសធាតុ និងមិនងាយរងការប៉ះពាល់ដោយសារធាតុគីមី ជាពិសេសអាចកែច្នៃឡើងវិញនៅពេលអស់រយៈពេលប្រើប្រាស់ ។

ជាពិសេស ទ្វារ និងបង្អួចអាលុយមីញ៉ូមដែលមានប្រព័ន្ធការពារកំដៅមានភាពទំនើបបំផុត ដោយមានសមត្ថភាពអ៊ីសូឡង់កម្ដៅខ្ពស់ជាង ៥០% ជាងទ្វារ និងបង្អួចអាលុយមីញ៉ូមធម្មតា កាត់បន្ថយសំឡេងបានដល់ទៅ ៤៤dB អាចធន់នឹងខ្យល់ព្យុះដល់កម្រិត១៧ ហើយមិនជ្រាបទឹកដាច់ខាត។ វាដើរតួនាទីសន្សំបាន ៣០% នៃការចំណាយលើការប្រើប្រាស់អគ្គិសនីកំឡុងពេលប្រើប្រាស់ទ្វារបង្អួចប្រភេទនេះ ។ដំណោះស្រាយដ៏ល្អរបស់ Eurowindow បានបង្កើតកន្លែងរស់នៅ និងកន្លែងធ្វើការប្រកបដោយភាពសុខដុមជាមួយធម្មជាតិ ព្រមទាំងផ្សព្វផ្សាយ របៀបរស់នៅបៃតងជាវិជ្ជមាននៅក្នុងសហគមន៍។

ជាងពីរទស្សវត្តន៍ក្រោយការបង្កើតក្រុមហ៊ុនរបស់យើង Eurowindow ត្រូវបានគេទទួលស្គាល់ថាជាអ្នកផ្គត់ផ្គង់ទ្វារបង្អួច និងការតម្លើងប្រព័ន្ធជញ្ជាំង អាគារផ្នែកខាងក្រៅដ៏ពេញនិយមប្រចាំប្រទេសក៏ដូចជាប្រជាជនវៀតណាម។ Eurowindow បានពព្រឹងនិងពង្រីកសមត្ថភាពរបស់ខ្លួន ឲ្យស្របតាមទីផ្សារ និងតម្រូវការអន្តរជាតិទៅលើផលិតផលរបស់ខ្លួន។ Eurowindow សូមណែនាំផលិតផលថ្មីរមួយចំនួនរបស់ខ្លួនដូចជា ប្រព័ន្ធទ្វារ បង្អួចឆ្លាតវ័យ ដែលអតិថិជនមានតម្រូវការខ្ពស់ និងមានភាពជឿជាក់មកលើផលិតផលរបស់យើង។

ដោយសារកត្តាមួយក្នុងចំណោមកត្តាចូលរួមយ៉ាងសកម្មក្នុងដំណើរការបង្កើតអគារបៃតង Eurowindow តែងតែបន្តរការស្រាវជ្រាវ និងអភិវឌ្ឍន៍ សង្វាក់ផលិតផលថ្មីដែលអាចសន្សំសំចៃថាមពល ជួយបរិស្ថាននិង កាត់បន្ថយផលប៉ះពាល់ដល់សុខភាពមនុស្ស។ ផលិតផលឆ្លាតវៃជំនាន់ថ្មីរបស់ Eurowindow ក្រៅពីមានភាពល្អពិសេសក្នុងការកាត់បន្ថយសំឡេង និងប្រព័ន្ធកាត់បន្ថយ កំដៅហើយក៏មានការរចនាដ៏ប្រណិត និងការប្រើប្រាស់បច្ចេកវិទ្យាជំហានទី ៤ ដើម្បីនាំមកនូវជីវិតប្រកបដោយផាសុខភាពសម្រាប់អ្នកប្រើប្រាស់។

ចាប់ពីពេលនេះតទៅ ដោយមានគោលដៅផ្សព្វផ្សាយម៉ាកយីហោ Eurowindow និងអភិវឌ្ឍផលិតផលទៅកាន់ទីផ្សារក្នុងប្រទេសកម្ពុជា ការចូលរួមក្នុងពិព័រណ៍ឧស្សាហកម្មសំណង់អន្តរជាតិកម្ពុជាឆ្នាំ២០២៣ គឺជាជំហានដ៏សំខាន់មួយសម្រាប់យើង ក្នុងការប្រាស្រ័យទាក់ទង និងនាំយកផលិតផលទៅកាន់វិនិយោគិន អ្នកសាងសង់ និងអ្នកប្រឹក្សាផ្នែករចនាប្លង់។

សូមជម្រាបដែរថា ក្រុមហ៊ុន EUROWINDOW បានចុះហត្ថលេខាជាមួយក្រុមហ៊ុន AWEL Design Co.,LTD ដើម្បីត្រៀមបើកទីផ្សារនៅប្រទេសកម្ពុជា នឹងផ្តល់ទំនុកចិត្ត និងភាពងាយស្រួលជូនអតិថិជន។ ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា - អន្តរជាតិនេះជាការរៀបចំលើកទី៩  ហើយក្រុមហ៊ុនដែលបានចូលរួមដាក់តាំងបង្ហាញផលិតផលឆ្នាំនេះ ឃើញមានទាំងក្រុមហ៊ុននៅក្នុងស្រុក និងមានមកពីបរទេស សរុប ១៣៣ ក្រុមហ៊ុន បានចូលដាក់តាំងផលិតផល និងសម្ភារៈ បរិក្ខារ ឧបករណ៍ និងគ្រឿងចក្រសំណង់គ្រប់ប្រភេទ រួមទាំងអចលនទ្រព្យ និងបច្ចេកវិទ្យាទំនើបៗ សរុបជាង ១០០០ប្រភេទ រួមទាំង ៥០ប្រភេទសេវាកម្ម៕