(ឡុងដ៏)៖ ក្រុម Aston Villa ដែលដឹកនាំដោយលោក Unai Emery បានធ្វើឲ្យមានការស្រែកអបអរយ៉ាងទ្រហឹងអឺកងពេញកីឡដ្ឋាន Villa Park ក្រោយពេលបានយកឈ្នះក្រុមខ្លាំង Manchester City ១-០ ពីការស៊ុតរបស់ Leon Bailey ដែលនាំក្រុមឡើងឈរលេខ៣ រកបាន ៣២ពិន្ទុ គិតត្រឹមសប្តាហ៍ទី១៥ និងជាការយកបានជ័យជម្នះលើកដំបូងគិតត្រឹមការប៉ះគ្នា ១១លើកកន្លងមក។

តាមរយៈជ័យជម្នះនេះ បាននាំធ្វើឱ្យក្លិបការពារតំណែងជើងឯកមេឃខៀវ Man City ដឹកនាំដោយលោក Pep Guardiola មានភាគរយអាចធ្លាក់ទៅឈរលេខ៥ កំពុងមាន ៣០ពិន្ទុ បើសិនណារជាក្រុម Tottenham Hotspur កំពុងមាន ២៧ពិន្ទុ អាចយកបាន ៣ពិន្ទុពេញ នៅជំនួបប៉ះក្រុម West Ham United បាននោះ ក្នុងការប្រជែងលីគអង់គ្លេស Premier League រដូវកាលនេះ។

នេះជាគ្រាប់ទី៨ របស់ Leon Bailey ក្នុងការលេងជាមួយ Aston Villa ដែលធ្វើបាននៅនាទី៧៤ នាំឱ្យក្លាយជាការយកបានជ័យជម្នះទៅលើក្រុម Man City ដោយគិតត្រឹមពីឆ្នាំ២០១៦ ការប៉ះគ្នាចំនួន ៩លើក Aston Villa តែងតែបរាជ័យ ដ្បិតនេះជាការយកបានជ័យជម្នះលើកទី១ ក្នុងជំនួបជើងទី១ នារដូវកាលនេះ ស្ថិតក្នុងប្រជែងគ្នាក្នុងលីគកំពូល៕