(ភ្នំពេញ)៖ ព្រឹត្តិការណ៍ «Thai Star Meet & Greet 2023» ដែលត្រូវបានគេដឹងថា នឹងមានការចូលរួមពីតារាល្បីៗប្រចាំប្រទេសកម្ពុជា និងប្រទេសថៃ នៅថ្ងៃទី១៦ និង១៧ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល (CHIP MONG 271 MEGA MALL) ខណៈកម្មវិធីដ៏ធំនេះ ត្រូវបានស្ថានីយទូរទស្សន៍ PNN ជាអ្នករៀបចំ ហើយត្រូវបានចាត់ទុកថា ជាព្រឹត្តិការណ៍ដ៏កក្រើកប្រចាំឆ្នាំ២០២៣ របស់ខ្លួន។

តារាល្បីៗខ្មែរ-ថៃ ដែលនឹងចូលរួមមានដូចជាកញ្ញា ស៊ីន យូប៊ីន, លោក ខាត់ វ៉ៃហាំង, កញ្ញា ស៊ីន ជេននី, លោក ទេព ពិសិដ្ឋ, កញ្ញា មុន្នី វិជ្ជរ៉ា, លោក ហេង ម៉េងឃុន, លោក 1NE, លោក Heng, ក្រុម CA Star, ក្រុម Lacima Catel និងតារាសម្ដែងល្បីឈ្មោះ របស់ព្រះរាជាណាចក្រថៃ គឺលោក Mario Maurer។

ក្រុមតារាល្បីៗខាងលើ នឹងមិនធ្វើឲ្យទស្សនិកជន ជាពិសេសបណ្ដាហ្វេនៗខកបំណងនោះទេ ជាមួយការបង្ហាញផ្ទាំងទស្សនីយភាពប្លែកៗ និងទាក់ទាញ ដែលជាទីចំណាប់អារម្មណ៍របស់មិត្តៗយុវវ័យ។ មិនត្រឹមតែបានសប្បាយរីករាយជាមួយ Idol របស់ខ្លួនប៉ុណ្ណោះទេ ទស្សនិកជន ហ្វេនៗអាចនឹងមានឲ្យកាស ឈ្នះរង្វាន់អនុវស្សាវរីយ៍ជាច្រើនទៀត ពីការលេងហ្គេមនានា ជាមួយព្រឹត្តិការណ៍ជំនួបតារាដ៏ធំប្រចាំឆ្នាំ «Thai Star Meet & Greet 2023» មួយនេះ នៅឯទីតាំងរៀបចំកម្មវិធីផ្ទាល់។

កុំភ្លេចជួបគ្នានៅថ្ងៃទី១៦ និង១៧ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ! ចូលរួមដោយសេរី និងមក Exprez yourself នៅផ្សារទំនើប ជីប ម៉ុង ៧២១ មេហ្គាម៉ល (CHIP MONG 271 MEGA MALL) ចាប់ពីម៉ោង ៣រសៀលតទៅ។ ព្រឹត្តិការណ៍ជំនួបតារាដ៏ធំប្រចាំឆ្នាំ «Thai Star Meet & Greet 2023» នេះ ក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ PNN និងតាមរយៈហ្វេសប៊ុកផេក PNN Drama Live ផងដែរ៕