(ភ្នំពេញ)៖ ថ្មីៗកន្លងទៅនេះ គីរីផាក រេស៊ីដេន & រីសត ( KiriPark Residence &Resort) របស់ ហាន ថុង គ្រុប (Han Thong Group) បានចុះកិច្ចព្រមព្រៀងសហការយុទ្ធសាស្ត្រជាមួយ ហ្គ្រីនថោន សឺវីស គ្រុប (Greentown Services Group)។

ភ្ញៀវកិត្តិយសចូលរួមក្នុងពិធីចុះហត្ថលេខាកិច្ចសហការលើកនេះរួមមាន៖ ឧកញ៉ា លីម លាង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Han Thong Group LOO WEI ENG អ្នកគ្រប់គ្រងផ្នែកប្រតិបត្តិរបស់ KiriPark Residence &Resort ក្រុមការងារសាងសង់របស់ក្រុមហ៊ុន China Railway Urban Construction Group ជំនួយការប្រធានក្រុមហ៊ុន Greentown Property Services Group Zeng Xiaohui នាយកប្រតិបត្តិនៃក្រុមហ៊ុន Greentown Services Overseas Holding Group (Hong Kong) Co., Ltd. Wu Jianping នាយកប្រតិបត្តិនៃ Greentown Services (Cambodia) Co., Ltd. -ល-។

KiriPark Residence &Resort ស្ថិតនៅតំបន់កណ្តាលនៃរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ ដែលជាទីក្រុងធំទាំងពីរប្រចាំកម្ពុជា មានចម្ងាយផ្លូវ ៣០នាទីពីក្រុងព្រះសីហនុ និង ១ម៉ោងកន្លះពីរាជធានីភ្នំពេញ ដោយកត្តាភាពងាយស្រួល ក្នុងការធ្វើដំណើរបានទាក់ទាញភ្ញៀវទេសចរ មកពីបណ្តាលប្រទេសនានា មកកំសាន្តយ៉ាងកុះករ និងដោយកត្តាភាពស្ងប់ស្ងាត់ ទេសភាពស្រស់ស្អាត ជាកន្លែងលក្ខណៈលំហែកាយដែលបានធ្វើអោយភ្ញៀវទេសចរ ដក់ជាប់អារម្មណ៍ បានប្រែក្លាយ គីរីផាក រេស៊ីដេន & រីសត ជាតំបន់លំហែកាយដែលពេញនិយមនៅកម្ពុជា។

KiriPark Residence &Resort គឺជាគម្រោងដ៏ពិសេសមួយដែលបង្កើតឡើងយ៉ាងយកចិត្តទុកដាក់ពី ក្រុមហ៊ុន Han Thong Group មកដល់បច្ចុប្បន្ន នេះជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យខ្នាតធំ ដែលមានទីតាំងនៅលើភ្នំ ជាគម្រោងដំបូងនិងតែមួយគត់ ដែលនឹងលេចរូបរាងនៅកម្ពុជា។ គម្រោងនេះលាតសន្ធឹងលើផ្ទៃដីទំហំ ៣០០ ហិចតា និងរួមបញ្ចូលយ៉ាងល្អឥតខ្ចោះ នូវកត្តាអំណោយផលចំនួនប្រាំមួយ រួមមាន៖ សីតុណ្ហភាពរស់នៅសមស្រប មធ្យោបាយធ្វើដំណើរងាយស្រួល បរិយាកាសធម្មជាតិល្អសម្រាប់សុខភាព ប្រព័ន្ធអគ្គីសនីនិងទឹកគ្រប់គ្រាន់ ទេសភាពធម្មជាតិស្រស់បំព្រង និងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធមានភាពទំនើបគ្រប់គ្រាន់។

ចំពោះអ្នកដែលចង់ចំណាយពេលវេលា ដែលមិនអាចបំភ្លេចបាននៅក្នុងធម្មជាតិ នឹងប្រទះឃើញថា KiriPark Residence &Resort ជាឋានសួគ៌សម្រាប់ការលំហែកាយ និងវិស្សមកាល មាននូវរុក្ខជាតិបៃតងខៀវស្រងាត់ អច្ឆរិយៈនៃធម្មជាតិដ៏ស្រស់បំព្រង និង ទឹកធ្លាក់ជ្រលងភ្នំ ការដើរកំសាន្តបែបផ្សងព្រេងក្នុងបរិយាកាសធម្មជាតិដ៏ស្ងប់ស្ងាត់ ការលំហែកាយក្នុងសកម្មភាពជាច្រើន បែបលក្ខណៈគ្រួសារ នឹងធ្វើអោយភ្ញៀវទេសចរគ្រប់គ្នា ទទួលបាននូវការចងចាំដែលមិនអាចបំភ្លេចបាននៅទីនេះ។ ក្រុមហ៊ុន Han Thong Group និង ក្រុមហ៊ុន Greentown Services Group មានមិត្តភាពជិតស្និត និងការគិតលើមនុស្សនិយមនិងគុណតម្លៃស្របគ្នា។

ដូចដែលយើងបានដឹង គម្រោងអចលនទ្រព្យដែលអាចទទួលបានជោគជ័យ គឺមិនមានត្រឹមកិច្ចការមុនដំណាក់កាលអភិវឌ្ឍន៍ ការធ្វើផែនការ ការរចនា ការរៀបចំលើទេសភាព ការរៀបចំលើធម្មជាតិ -ល-ជាដើម អ្វីដែលសំខាន់បំផុតនោះគឺ គុណភាពនៃការសាងសង់។ ដូចនេះ ក្រោយការទទួលស្គាល់កិច្ចសហការរវាង KiriPark Residence &Resort របស់ Han Thong Group និង ក្រុមហ៊ុន China Railway Urban Construction Group ក្រុមការងារបានបន្តជម្រុញកិច្ចការលើការសាងសង់ ដើម្បីធានាការផ្តល់សំណង់ដែលមានគុណភាពល្អ។ ស្របពេលនេះដែរ ដោយសម្លឹងឃើញថា ការគ្រប់គ្រងសេវាកម្មអចលនទ្រព្យ លើគម្រោងទាំងមូលក៏ជាកិច្ចការចម្បងនិងសំខាន់ ហេតុនេះ ក្រុមហ៊ុនបានអញ្ជើញក្រុមការងារ Greentown Service ដែលមានជំនាញវិជ្ជាជីវៈ និងបទពិសោធន៍គ្រប់គ្រងអចលនទ្រព្យ ដ៏សំបូរបែបទាំងក្នុងនិងក្រៅប្រទេសប្រចាំប្រទេសចិនមកគ្រប់គ្រងក្នុងគម្រោង។ .

ក្រុមហ៊ុន Greentown Services Overseas Holdings Group (Hong Kong) Co., Ltd. ជាបុត្រសម្ព័ន្ធក្រុមហ៊ុន Greentown Services Group ក្រុមហ៊ុនមេនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៨ និងមានទីស្នាក់ការកណ្តាលនៅស្រុក Xihu ទីក្រុង Hangzhou ខេត្ត Zhejiang ដែលជាក្រុមហ៊ុនផ្អែកសំខាន់លើសេវាកម្មគ្រប់គ្រងអចលនទ្រព្យជាគោល និងមានការផ្តល់សេវាកម្មលើជីវភាព និងសេវាកម្មទីក្រុង ២ទៀតដែលជាអាជីវកម្មបន្ទាប់បន្សំ។ ក្រុមហ៊ុនជាក្រុមហ៊ុនផ្តល់សេវាកម្មបែបទំនើប ដោយមាននាំយកនូវបច្ចេកវិទ្យាឆ្លាតវៃលើឌីជីថល វេទិកា និងប្រព័ន្ធអេកូឡូស៊ីទំនើបមកជាមួយ។

ក្រុមហ៊ុន បានចុះបញ្ជីនៅក្នុងផ្សារហ៊ុនហុងកុងនៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៦ និងបានក្លាយជាក្រុមហ៊ុនមួយដំបូងគេ និង មានកេរ្តិ៍ឈ្មោះជាក្រុមហ៊ុន ដែលមានទំនួលខុសត្រូវ និងមនុស្សធម៌បំផុតសម្រាប់រយៈពេល១៣ ឆ្នាំជាប់ៗគ្នាចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០២២ នៅលើវេទិកាដូចជា៖ វេទិកាក្រុមហ៊ុនកំពូលទាំង៥០០នៅក្នុងវិស័យសេវាកម្មរបស់ប្រទេសចិន វេទិកាក្រុមហ៊ុនឈានមុខគេក្នុងសេវាកម្មអចលនទ្រព្យលំដាប់ជាន់ខ្ពស់ នៅក្នុងប្រទេសចិន វេទិកាក្រុមហ៊ុនសេវាកម្មអចលនទ្រព្យកំពូល ដែលបានចុះបញ្ជីផ្សារហ៊ុនទាំង១០ និងវេទិកាក្រុមហ៊ុនសេវាកម្មអចលនទ្រព្យកំពូលទាំង១០០ លើការវាយតម្លៃភាពពេញចិត្តនៅក្នុងប្រទេសចិន។

ក្រុមហ៊ុនប្រកាន់ខ្ជាប់នូវគោលគំនិតផ្តល់សេវាកម្មដោយ «ភាពស្មោះត្រង់ សុច្ឆន្ទៈ ការម៉ត់ចត់ និងភាពល្អឥតខ្ចោះ» ក្រុមហ៊ុន Greentown Services តែងតែអនុលោមតាមនិន្នាការនៃស្ថានភាពតាមសម័យកាល ឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ហើយបន្តវិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស ប្តេជ្ញាក្លាយខ្លួនជាអ្នកផ្សព្វផ្សាយដំណឹងល្អៗនៅក្នុងការរស់នៅនិងទីក្រុង និងជាក្រុមហ៊ុនចិនមួយដែលមានគុណតម្លៃបំផុត ហៅបានថា «ក្រុមហ៊ុនផ្តល់សេវាកម្មដើម្បីជីវិតរីករាយ» ដែលបម្រើឲ្យអតិថិជននូវសេវាកម្មអចលនទ្រព្យដែលមានលក្ខណៈជាប្រព័ន្ធត្រឹមត្រូវនិងមានស្តង់ដារ។

នៅក្នុងខែសីហា ឆ្នាំ ២០២០ ក្រុមហ៊ុន Greentown Services (Cambodia) Co., Ltd. បានចុះបញ្ជី និងបង្កើតឡើងនៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ ក្រុមហ៊ុនផ្តោតលើការពង្រីកអាជីវកម្មនៅ រាជធានីភ្នំពេញ ក្រុងព្រះសីហនុ និង តារាសាគរ ហើយប្តេជ្ញានឹងផ្តល់សេវាកម្មដែលមានលក្ខណៈលំដាប់ថ្នាក់កំពូលដល់ម្ចាស់គម្រោង និងម្ចាស់អចលនទ្រព្យនៅកម្ពុជា។ ក្រុមហ៊ុន Greentown Services (Cambodia) Co., Ltd. បច្ចុប្បន្នមានបុគ្គលិកជាង 200 នាក់ សម្រាប់ការជ្រើសរើសបុគ្គលិកជួរមុខគឺផ្តោតលើការទាក់ទាញ និងបណ្ដុះបណ្ដាលទេពកោសល្យដល់បុគ្គលិកក្នុងស្រុក ដើម្បីផ្តល់ជាទេពកោសល្យជាមួយនឹងទស្សនវិស័យអន្តរជាតិដល់បុគ្គលិកគ្រប់រូប។

ការចងសម្ព័ន្ធមេត្រីជាមួយ KiriPark Residence &Resort លើកនេះ ក្រុមហ៊ុន Greentown Services មានគោលដៅប្រែក្លាយតំបន់នេះជា «រមណីយដ្ឋានលំហែកាយ និងតំបន់ទេសចរណ៍នៅកម្ពុជា» «រមណីយដ្ឋានទេសចរបែបសុខភាព និងសុខុមាលភាពនៅកម្ពុជា» និង «រមណីយដ្ឋានប្រកបដោយស្មារតីវប្បធម៌ទេសចរណ៍នៅកម្ពុជា» តាមរយៈការផ្តល់សេវាកម្មគ្រប់គ្រងអចលនទ្រព្យប្រកបដោយវិជ្ជាជីវៈ ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសេវាកម្មរបស់គម្រោង KiriPark Residence &Resort។

ថ្ងៃនេះ យើងមានកិត្តិយស និងសប្បាយរីករាយជាខ្លាំងដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រុមហ៊ុន Han Thong Group និងក្រុមហ៊ុន Greentown Service Overseas តាមរយៈបទពិសោធន៍សេវាកម្មគ្រប់គ្រងអចលនទ្រព្យប្រកបដោយវិជ្ជាជីវៈរបស់ ក្រុមហ៊ុន Greentown Service ខ្ញុំជឿជាក់ថា KiriPark Residence &Resort នឹងផ្តល់ជូនអតិថិជនទាំងអស់ នូវកន្លែងសម្រាកលំហែកាយធម្មជាតិ ប្រកបដោយភាពថ្លៃថ្នូរ សេវាកម្មគុណភាពខ្ពស់ ផាសុខភាព សុវត្ថិភាពខ្ពស់ និងលំដាប់ថ្នាក់ ហើយអតិថិជននឹងរីករាយនឹងការកំសាន្តនៅទីនេះ។

ចំណុចស្នូលនៃការផ្តល់សេវាកម្ម គឺមានតែ “ភាពស្មោះត្រង់” ប៉ុណ្ណោះ ការបម្រើសេវាកម្មដោយចេញពីចិត្តផ្ទាល់។ ការឈរលើជំហរជាមួយអតិថិជន គុណតម្លៃគឺមានភាពស្រស់ស្អាត ហើយមានតែការខិតខំប្រឹងប្រែង និងការជឿជាក់ដែលមិនអោយយើងខកបំណង។ យើងនឹងធ្វើការដោយមិនខ្លាចនឿយហត់ ដើម្បីបំពេញបំណងប្រាថ្នារបស់ម្ចាស់អចលនទ្រព្យ ឈ្ពោះទៅកាន់ជីវិតដ៏ស្រស់បំព្រង៕