(ភ្នំពេញ)៖ ការផ្ដល់ជូនពិសេសមកដល់ទៀតហើយនៅដំណាច់ឆ្នាំ២០២៣នេះ ពីក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ ទិញ ១ មានការថែមជូនដល់ទៅ ៤ និងមានការបញ្ចុះតម្លៃពិសេស រហូតដល់ទៅ ៥០% លើគ្រប់មុខទំនិញថ្មី និងចាស់។

ការផ្ដល់ជូនដ៏ពិសេសនេះ (ប្រូម៉ូសិនលក់ដំណាច់ឆ្នាំ) គឺដើម្បីជាការថ្លែងអំណរគុណដល់អតិថិជន និងអបអរសាទរឆ្នាំថ្មី ២០២៤ខាងមុខនេះ ហើយសម្រាប់ការផ្ដល់ជូននេះ គឺមានចាប់ពីថ្ងៃទី៨ - ៣១ ខែធ្នូ ឆ្នាំ២០២៣។

តាមការបញ្ជាក់របស់ប្រធានទីផ្សារក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ លោក ពឹង អេងឆាយ បានឱ្យដឹងថា «ការរៀបចំកម្មវិធីប្រូម៉ូសិនលក់ដំណាច់ឆ្នាំនេះ និងផ្ដល់ការថែមជូនរហូតដល់ទៅ៤មុខ គឺ ថែមជូនកាដូ ថែមជូនឈ្នួលតម្លើង ថែមជូនការបង់រំលស់ឥតការប្រាក់ ០% រយៈពេល១២ខែ និងថែមជូនការបញ្ចុះតម្លៃយ៉ាងច្រើនទៅលើមុខទំនិញគ្រប់ប្រភេទរហូតដល់ទៅ ៥០% ទាំងទំនិញថ្មី និងទំនិញចាស់។ ការថែមជូននេះ គឺមានយ៉ាងពិតប្រាកដ មិនក្លែងបន្លំដល់អតិថិជននោះទេ»

លើសពីនោះលោកបានបន្ដថា ការផ្ដល់ជូននេះ គឺនឹងធ្វើឡើងនៅគ្រប់សាខាទាំង២៧ របស់ក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ ។ទន្ទឹមនឹងនោះលោកក៏បានអំពាវនាវដល់អតិថិជនទាំងអស់ សូមរួសរាន់ឡើង ដើម្បីទទួលបានការផ្ដល់ជូនដ៏ពិសេសសម្រាប់ដំណាច់ឆ្នាំនេះ «ព្រោះចំនួនមានកំណត់»

បច្ចុប្បន្ននេះក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ មានចំនួន ២៧សាខា ដោយនៅរាជធានីភ្នំពេញចំនួន ១៧សាខា និង១០សាខានៅតាមបណ្ដាខេត្ដ រួមមាន៖ ខេត្ដសៀមរាប ចំនួន ២ទីតាំង, ក្រុងព្រះសីហនុ, ខេត្ដកំពង់ចាម, កំពង់ស្ពឺ, កំពង់ឆ្នាំង, កំពត, បាត់ដំបង, ស្ទឹងត្រែង និងខេត្ដកំពង់ធំ។

ក្នុងនោះតំណាងសាខាមុនីរ៉េត នៅរាជធានីភ្នំពេញ លោកស្រី ញ៉េប ស្រីមាស បានឱ្យបណ្ដាញព័ត៌មាន Fresh News ដឹងថា ក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ មានលក់ទំនិញយ៉ាងច្រើន ដែលសុទ្ធសឹងជាតម្រូវការចាំបាច់ក្នុងប្រើប្រាស់របស់អតិថិជនយើងប្រចាំថ្ងៃ ដែលមានដូចជា៖ ម៉ាស៊ីនត្រជាក់ ទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនបោកខោអាវ និងសម្ភារៈផ្ទះបាយច្រើនមុខ ក្នុងនោះក៏មានពូកសុខភាព និងគ្រែប្រណិតៗផងដែរ។ ដូច្នេះរាល់អតិថិជនដែលទិញនូវទំនិញណាមួយខាងលើនេះ នឹងទទួលបានការផ្ដល់ជូនពិសេសរហូតដល់ទៅ ៤ភ្លាមៗតែម្ដង។

សូមជម្រាបថា ក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ បាននាំចូលនូវផលិតផលអេឡិចត្រូនិក សម្ភារៈផ្ទះបាយនានា រួមទាំងពូកសុខភាព ដែលសុទ្ធតែជាម៉ាកល្បីនៅលើសកលលោក ដូចជាម៉ាក៖AKIRA, MYDREAM, SONY, LG, PANASONIC, SAMSUNG, SHARP, PHILIPS, TOSHIBA, ELECTROLUX, MIDEA, FUJIOH, RINNAI និងម៉ាកផ្សេងៗជាច្រើនទៀត៕

ព័ត៌មានលម្អិត នៃការប្រម៉ូសិនពិសេសដំណាច់ឆ្នាំនេះ ពីក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ សូមអញ្ជើញទំនាក់ទំនងមកកាន់ប្រព័ន្ធទូរស័ព្ទ៖
016 353 660
061 353 660
067353 660