(ភ្នំពេញ)៖ បុរសម្នាក់ឈ្មោះ ម៉ៅ រ៉ាវុធ ដែលមានមុខរបរជាម្ចាស់ហ្គារ៉ាសឡាន នៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជារៀងរាល់ល្ងាចគាត់តែងតែទៅផឹកនៅផ្ទះអ្នកលក់ ឈ្មោះ អ៊ិត ស្រីទូច ដែលមានទីតាំងនៅភូមិ៤ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៣ ប្រហែលម៉ោង ៥ល្ងាច លោក ម៉ៅ រ៉ាវុធ គាត់ទៅផ្ទះ អ៊ិត ស្រីទូច ដូចសព្វមួយដង តែគាត់មានអារម្មណ៍ថា ចង់ទិញស្រាបៀរមកផឹកនៅផ្ទះគាត់វិញ គាត់ក៏និយាយទៅកាន់អ្នកលក់ថា «យកGANZBERG ឲ្យខ្ញុំ ១កេសទៅផឹកនៅផ្ទះ ថ្ងៃនេះមានមិត្តភក្តិមកលេង»

ក្រោយពេលមកផ្ទះភ្លាម គាត់ក៏បានហៅកូនជាងរបស់គាត់ ឲ្យយក GANZBERG ទៅត្រាំទឹកកកឲ្យត្រជាក់ ហើយគាត់ទៅទិញគ្រឿងក្លែម។ បន្ទាប់មកទៀត មិត្តភក្តិរបស់គាត់ក៏បានមកដល់ គាត់ក៏បានលើកធុងទឹកកកដែលក្លាសេ GANZBERG ឡើងត្រជាក់ស្រេត មកដាក់ក្រោមតុហើយយក GANZBERG ហុចទៅមិត្តភក្តិ និងកូនជាងរបស់គាត់ម្នាក់ ១កំប៉ុងៗ ហើយគាត់បាននិយាយលេងថា ថ្ងៃនេះមានអារម្មណ៍ថាសប្បាយចិត្តខុសពីធម្មតា គាត់ក៏លើកGANZBERG ដាច់មួយកំប៉ុងម៉ាត់ភ្លាមៗតែម្តង។

គាត់បាននិយាយទៀតថា GANZBERG ផឹកស្រួល ស្រួលផឹកបោះគេមែន! ពេលនោះពួកម៉ាក់របស់គាត់បាននិយាយតទៅគាត់វិញថា «តើផឹកស្រួល ស្រួលផឹក យកមួយណា?»។ ពួកគាត់ បានឆ្លើយព្រមគ្នាថា យកទាំងពីរ ហើយក៏នាំគ្នាសើចសប្បាយព្រមៗគ្នាក្នុងបរិយាសសប្បារីករាយ។

ខណៈពេលនោះដែរលោក ម៉ៅ រ៉ាវុធ គាត់យកGANZBERG មកគាស់ផាច់ ហើយគាត់មើលក្រវិលឃើញរូបឡានក្នុងក្រវិលកំប៉ុង ក៏ស្រែកថា «អញត្រូវឡាន!អញត្រូវឡាន!អញត្រូវឡាន!អញត្រូវឡាន!»។ គាត់ស្រែកហ៊ោរ ផ្អើលអស់ជិតខាង។

គួរបញ្ជាក់ផងដែរថា លោក ម៉ៅ រ៉ាវុធ បានក្លាយជាអតិថិជនកំពួលសំណាងទី១៨៨ ដែលបានគាស់ក្រវិលកំប៉ុងស្រាបៀរGANZBERG ឈ្នះរង្វាន់រថយន្តខ្លាញ់គោ Ford Ranger ឆ្នាំ២០២៣ ១គ្រឿង៕

GANZBERG ផឹកស្រួល ស្រួលផឹក ផឹក GANZBERG!
សូមពិសារដោយការទទួលខុសត្រូវ