(បរទេស)៖ តារាចម្រៀងល្បីឈ្មោះ Selana Gomez ម្ចាស់បទ «The Love You Like A Love Song» និងជាអតីតគូស្នេហ៍តារាចម្រៀង Justin Bieber នោះ ត្រូវបានគេរាយការណ៍ថា កំពុងមានទំនាក់ទំនងស្នេហាជាមួយផលិតករ Benny Blanco ខណៈដំណឹងនេះត្រូវបានបញ្ចេញ ហើយអ្នកគាំទ្របានបង្ហោះរូបភាពរបស់អ្នកទាំងពីរស្និទ្ធស្នាលនឹងគ្នាលើ Instagram និង Selena Gomez ចេញមកបញ្ជាក់ការពិត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន People នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣។

ក្រោយពីបានឃើញរូបភាពនោះហើយ តារាចម្រៀង Selena Gomez បានសរសេរសារយ៉ាងដូច្នេះថា «Benny Blanco គឺជាអ្វីៗគ្រប់យ៉ាងក្នុងបេះដូងរបស់ខ្ញុំ»។ នេះជាសារដ៏ខ្លីរបស់ Gomez ចែករំលែកទៅកាន់អ្នក ដែលអាចបញ្ជាក់យ៉ាងច្បាស់ថា នាងពិតជាកំពុងបើកបេះដូង កសាងស្នេហាថ្មីពិតប្រាកដមែន ក្រោយជីវិតរបស់តារាស្រីរូបនេះ ជួបប្រទះបញ្ហាជាច្រើន ជាក់ស្តែងដូចជា បញ្ហាផ្លូវចិត្តជាដើម។

គួរជម្រាបថា Selena Gomez ថ្មីៗនេះបានធ្វើការជាមួយ Blanco ដើម្បីបង្កើតបទចម្រៀងចុងក្រោយរបស់នាង មានចំណងជើងថា «Single Soon»។ អ្វីដែលមហាជនចាប់អារម្មណ៍ គឺកាលពីខែកក្កដា Blanco ក៏មានវត្តមានក្នុងកម្មវិធីខួបកំណើតអាយុ ៣១ឆ្នាំរបស់នាងដែរ៕