(ភ្នំពេញ)៖ ស្រាបៀរ ABC ជាម៉ាកយីហោស្រាបៀរស្តោតឈានមុខគេនៅកម្ពុជា នឹងផ្តល់ជូន គូស្នេហ៍ទាំងឡាយនូវឱកាស ដែលមានតែម្តងក្នុងមួយឆាកជីវិត ពោលគឺ៖ អ្នករចនាម៉ូតសម្លៀកបំពាក់ដ៏វិចិត្រ ពីររូបនៅកម្ពុជា នឹងរចនាម៉ូតឈុតអាពាហ៍ពិពាហ៍ក្នុងក្តីសុបិន ដល់គូស្នេហ៍ដែលមានសំណាងចំនួន​ ២គូ តាមរយៈការច្នៃនូវម៉ូតសម្លៀកបំពាក់ដែលតម្រូវចិត្ត និងធ្វើដោយដៃ សម្រាប់គូស្នេហ៍ផ្ទាល់តែម្ដង។

អាពាហ៍ពិពាហ៍ ជាកម្មវិធីមួយដែលមានន័យបំផុតក្នុងជីវិត។ ដោយមើលឃើញពីកម្មវិធីដ៏មានន័យមួយនេះ ស្រាបៀរ ABC ចង់ផ្តល់កិត្តិយសដល់ថ្ងៃពិសេសរបស់គូស្នេហ៍ នូវឈុតអាពាហ៍ពិពាហ៍ដ៏ល្អឯក ដែលសក្តិសមសម្រាប់ឱកាសដ៏ពិសេស និងមានតែមួយ ដូចរឿងរ៉ាវស្នេហារបស់ពួកគាត់។ មិនថាជាឈុតបុរាណ ឬសម័យ ឡូយឆាយ ឬរម្យទមយ៉ាងណាទេ គូស្នេហ៍ទាំងនោះ នឹងមានឱកាសសម្រេចនូវក្តីស្រមៃរបស់ខ្លួនតាមអ្វីដែលពួកគាត់ចង់បាន។

ដើម្បីអបអរពិធីមង្គលការ ស្រាបៀរ ABC ដែលជាម៉ាកយីហោមួយដែលពេញនិយមជាងគេ នឹងសហការជាមួយអ្នករចនាម៉ូតដ៏ល្បីគឺ អ្នកនាង វ៉ាន់ ណាតាសា និងលោក សេង សំរិទ្ធិស័ក្ដ ដែលអ្នកទាំងពីរសុទ្ធតែមានបទពិសោធន៍គួរឱ្យកោតសរសើរ នៅក្នុងវិស័យច្នៃម៉ូតសម្លៀកបំពាក់នៅប្រទេសកម្ពុជា។ អ្នកនាង ណាតាសា នឹងបញ្ចេញស្នាដៃក្នុងការច្នៃម៉ូត​របស់អ្នកនាង ដើម្បីច្នៃឈុតអាពាហ៍ពិពាហ៍ ដល់កូនក្រមុំ រីឯលោក សំរិទ្ធិស័ក្ដ នឹង​ច្នៃឈុត​ដែល​គួរ​ជាទី​ចងចាំសម្រាប់​កូន​កំលោះ។

លោក Loic De Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «ថ្ងៃមង្គលការរបស់អតិថិជនយើង គឺជាថ្ងៃដ៏ពិសេសមួយជាងគេក្នុងឆាកជីវិតរបស់ពួកគាត់ ហើយជាកិត្តិយសរបស់ស្រាបៀរ ABC ដែលចូលរួមចំណែកដល់ថ្ងៃពិសេសបែបនេះ ដល់គូស្នេហ៍នានា ក្នុងរយៈពេល ២៧ឆ្នាំ ដែលស្រាបៀរ ABC បានមកដល់ប្រទេសកម្ពុជា»។

លោកបានបន្ថែមទៀតថា៖ «ទោះបីជាម៉ាកយីហោស្រាបៀរដែលឈរជើងយូរមកហើយក្តី ជាមួយប្រវត្តិដ៏រឹងមាំ ស្រាបៀរ ABC តែងតែស្វែងរកទុកមុននូវវិធីកែច្នៃបទពិសោធន៍ថ្មីៗដ៏ល្អឯក ព្រមទាំងទាន់សម័យ ដោយសហការយ៉ាង ជិតស្និទ្ធជាមួយបុគ្គលច្នៃប្រឌិតដែលមានគំនិតបំផុសនៅប្រទេសកម្ពុជា។ ជាមួយជំនាញ ក៏ដូចជាខ្សែភ្នែកដ៏មុតរបស់អ្នកនាង ណាតាសា និងលោក សំរិទ្ធិស័ក្ដ គូស្នេហ៍ដែលមានសំណាងរបស់យើង នឹងបានគួចដៃគ្នា ក្នុងរាត្រីដ៏ស្រស់បំព្រងមិនអាចបំភ្លេចបាន»។

អ្នកនាង វ៉ាន់ ណាតាសា ជាអ្នករចនាម៉ូតកូនខ្មែរកាត់ចិន កើតនៅទីក្រុងហុងកុង ហើយធំដឹងក្តីនៅទីក្រុងឡុងដ៍ ដោយអ្នកនាងបានចូលរៀននៅមហាវិទ្យាល័យដែលមានឈ្មោះបោះសម្លេង ខាងផ្នែករចនាម៉ូតប្រចាំទីក្រុងឡុងដ៍គឺ London College of Fashion។ ឥឡូវនេះ អ្នកនាងបានរស់នៅរាជធានីភ្នំពេញ។

អ្នកនាង ណាតាសា មានមោទនភាពចំពោះសិល្បៈច្នៃម៉ូតដ៏មានគុណភាពរបស់អ្នកនាង ដោយប្រើរបស់របរធ្វើដោយដៃ ១០០%។ ម៉ូតសម្លៀកបំពាក់ដ៏ប្រណិតរបស់ អ្នកនាង ណាតាសា ត្រូវបានរំលេចលើឆាកដើរម៉ូត នៅពាសពេញពិភពលោក រាប់ចាប់ពីទីក្រុងមីឡាន និងញូវយ៉ក ដល់ទីក្រុងប៉ារីស៍។

លោក សេង សំរិទ្ធិស័ក្ដ ជាជាងកាត់សម្លៀកបំពាក់ដែលបានសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនលើឆាកអន្តរជាតិ នៅពេលលោកសិក្សានៅសាលា Savile Row Academy នៅទីក្រុងឡុងដ៍ ហើយបានដុះខាត់ទេពកោសល្យរបស់ខ្លួន ក្រោមការបង្ហាត់របស់មេជាងកាត់សម្លៀកបំពាក់ដ៏ចំណាននៃ Maurice Sedwell ។ បច្ចុប្បន្ន លោកជាកម្លាំងជំរុញការច្នៃប្រឌិតដ៏សំខាន់ នៅពីក្រោយយីហោ Asia Mode 1996 ដែលជាហាងកាត់សម្លៀកបំពាក់ នៅរាជធានីភ្នំពេញ។ នៅទីនោះហើយដែលលោក នឹងរចនាឈុតដែលកាត់ដោយដៃផ្ទាល់យ៉ាងវិចិត្រ ដល់កូនកម្លោះដែលមានសំណាង៕

សូមរង់ចាំតាមដានបណ្តាញសង្គមផ្លូវការរបស់ក្រុមហ៊ុនសា្របៀរ ABC ដើម្បីទទួលបានព័ត៌មានបន្ថែម។

ABC Wedding Campaign: https://www.facebook.com/share/v/pEeTDYwMAvTAYi33/?mibextid=7TVuMX