(ភ្នំពេញ)៖ CAMBODIA BEER រួមគ្នាដឹកដៃគុនខ្មែរទៅកាន់ពិភពលោក ក្នុងគោលបំណងផ្សព្វផ្សាយគុនខ្មែរឱ្យបានការទទួលស្គាល់កាន់តែទូលំទូលាយជាអន្តរជាតិមួយកម្រិតទៀត តាមរយៈមហាព្រឹត្តិការណ៍៣ធំៗក្នុងរយៈពេល២ថ្ងៃគឺ ថ្ងៃទី៩ និងទី១០ ខែធ្នូ ឆ្នាំ២០២៣ នៅដីឡូតិ៍ទល់មុខ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល។

មហាព្រឹត្តិការណ៍ធំៗទាំង៣រួមមាន៖

*១៖ សន្និសីទសារព័ត៌មាន «CAMBODIA គុនខ្មែរ» រៀបចំឡើងនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីប្រកាសជាផ្លូវការនៃការបើកមហាព្រឹត្តិការណ៍ប្រកួតនៃកំពូលកីឡាករគុនខ្មែរ និងកីឡាករប្រដាល់អន្តរជាតិទាំង៦គូរ ដែលរៀបចំឡើងនៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ចាប់ពីម៉ោង ៤ល្ងាចតទៅ

*២៖ មហាព្រឹត្តិការណ៍ប្រគំតន្ត្រី «CAMBODIA គុនខ្មែរ» រៀបចំឡើងនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ នៅដីឡូតិ៍ទល់មុខ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ចាប់ពីម៉ោង ៨យប់តទៅ ដោយមានវត្តមានតារាចម្រៀងល្បីៗប្រចាំប្រទេសកម្ពុជា ដើម្បីបង្កើនភាពស្និទ្ធស្នាល តាមរយៈការជួបជុំដ៏រីករាយជាមួយនឹងកំពូលតារាចម្រៀង និង

*៣៖ មហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ «CAMBODIA គុនខ្មែរ» រៀបចំឡើងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ នៅដីឡូតិ៍ទល់មុខ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ចាប់ពីម៉ោង ៧យប់តទៅ ជាមួយគូរប្រកួតអន្តរជាតិរហូតដល់ទៅ ៦គូរ។

ចូលរួមទស្សនាដោយសេរីជាមួយមហាព្រឹត្តិការណ៍ដ៏អស្ចារ្យទាំង៣នាពេលចុងសប្តាហ៍ និងទទួលយកឱកាសឈ្នះរង្វាន់ជាច្រើនពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ មហាព្រឹត្តិការណ៍ប្រគំតន្ត្រី និងមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ ក៏មានការផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុកផ្លូវការរបស់ CAMBODIA BEER៖ https://www.facebook.com/cambodiabeer ផងដែរ៕

CAMBODIA BEER បង្កើនភាពស្និទ្ធស្នាល! រង្វាន់កាន់តែអស្ចារ្យ!