(ភ្នំពេញ)៖ ក្រុមហ៊ុន An Cuong កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានបើកសម្ពោធជាផ្លូវការនូវ ការិយាល័យតំណាង អាង គួង វូដ-វើកឃីង ដើម្បីផ្តល់ជម្រើសដល់អតិថិជន ក្នុងវិស័យឈើឧស្សាហកម្ម និងគ្រឿងដេគ័រតុបតែង។ ពិធីសម្ពោធនេះ ធ្វើឡើងនៅផ្ទះលេខ ៩៨, បុរី Chip Mong Land mark ២៧១, ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ពិធីសម្ពោធជាផ្លូវការនេះ មានការអញ្ជើញចូលរួមពី លោក Le Duc Nghia ប្រធានក្រុមហ៊ុន An Cuong Group, លោកស្រី វ៉ូ ធី ង៉ុកអាញ អគ្គនាយិកា, លោក ឡេ ថាញ់ ហ្វុង អគ្គនាយករង ព្រមទាំងសមាជិក ក្រុមប្រឹក្សាភិបាល និងភ្ញៀវកិត្តិយសជាច្រើននាក់។
លោក Le Duc Nghia ប្រធានក្រុមហ៊ុន An Cuong Group បានថ្លែងថា ក្រុមហ៊ុន An Cuong Wood Working JSC ដែលមានទីស្នាក់ការនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម គឺជាក្រុមហ៊ុនឈានមុខគេមួយក្នុងវិស័យឈើឧស្សាហកម្ម និងគ្រឿងដេគ័រតុបតែងក្នុងប្រទេសវៀតណាម និងតំបន់អាស៊ីអាគ្នេយ៍។
លោកបានបន្ថែមថា An Cuong បានផ្តល់នូវផលិតផលចម្រុះជាច្រើនប្រភេទដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ក្នុងការរចនា ខាងក្នុងដូចជា៖ MFC, Melamine MDF, Laminates, Acrylic, Veneer ព្រមទាំងផលិតផលផ្សេងៗទៀត។ An Cuong ក៏ជាជម្រើសដំបូងសម្រាប់ការិយាល័យ ផ្ទះ ខុនដូ ផ្ទះបាយ សាលារៀន មន្ទីរពេទ្យ កន្លែងលក់រាយ និងគម្រោងជាច្រើនទៀត។
លោក Le Duc Nghia បានបន្ដថា បន្ទាប់ពីបង្កើតក្រុមហ៊ុនឡើងក្នុងឆ្នាំ១៩៩៤ An Cuong បានរីកចម្រើនដោយមានបុគ្គលិកជិក ៣ពាន់នាក់ ព្រមទាំងមាន Showroom តាំងបង្ហាញ និងការិយាល័យដ៏ប្រណិតជាង ២៦កន្លែង ជាមួយនិងបច្ចេកវិទ្យាផលិតកម្រិតស្តង់ដាខ្ពស់ និងផ្តល់នូវផលិតផលដែលមានគុណភាពខ្ពស់ បំផុតដល់អតិថិជន។ An Cuong មានវត្តមាន និងតំណាងចែកចាយនៅបរទេសមានទីតាំងនៅជុំវិញពិភពលោក រួមមាន៖ នៅប្រទេសជប៉ុន កាណាដា សហរដ្ឋអាមេរិក អូស្ត្រាលី ថៃ ម៉ាឡេស៊ី និងបច្ចុប្បន្នប្រទេសកម្ពុជា។
បន្ថែមពីនេះ លោក Le Duc Nghia ក៏បានបង្ហាញពីការប្តេជ្ញាចិត្តចំពោះការទទួលស្គាល់ជាអន្តរជាតិ និងការនាំយកផលិតផលរបស់ An Cuong ទៅកាន់ទូទាំងពិភពលោក។ ក្តីស្រមៃនេះ មិនអាចកើតឡើងបានទេ ប្រសិនបើគ្មានដៃគូរបស់យើងទាំងអស់នៅទីនេះ រួមជាមួយនឹងបុគ្គលិកដែលខិតខំប្រឹងប្រែង អស់ពីសមត្តភាណជាមួយ An Cuong។
ជាថ្មីម្តងទៀត លោក Le Duc Nghia សង្ឃឹមថា ភ្ញៀវកិត្តិយសទាំងអស់ និងមានពេលវេលាដ៏អស្ចារ្យក្នុងការទស្សនកិច្ច Showroom តាំងបង្ហាញសម្ភារៈ ដំណោះស្រាយដេគ័រខាងក្នុង និងគ្រឿងសង្ហារឹមឆ្លាតវៃ សម្រាប់ផ្ទះឆ្លាតវៃ ក៏ដូចជាកន្លែងគ្រឿងសង្ហារឹមដែលធ្វើពីឈើឧស្សាហកម្មជាដើម៕