(មេនឆេស្ទើ)៖ Manchester United បានយកឈ្នះគូប្រជែង Aston Villa ៣-២ ជាជ័យជម្នះដំបូង គិតចាប់តាំងពីក្លិបនេះ ត្រូវបានលក់ភាគហ៊ុន ២៥%ឲ្យទៅម្ចាស់ថ្មីគឺលោក Sir Jim Ratcliffe បាន ២ថ្ងៃរួចមក។
១ប្រកួតបើកឆាកនៅកីឡដ្ឋាន Old Trafford នោះដែរ ដោយទទួលបាន ៣ពិន្ទុផងនោះ ក៏មានការចូលរួមទស្សនាដោយផ្ទាល់ពីសំណាក់លោក Sir Dave Brailsford នាយកក្រុមហ៊ុន Ineos របស់លោក Sir Jim រួមជាមួយអតីតនាយកប្រតិបត្តិក្លិប Juventus គឺលោក Jean-Claude Blanc ផងដែរ។
៣ពិន្ទុដ៏មានន័យក្នុងដី ដើម្បីបញ្ចប់ជើងទី១ នៅ Premier League ជាការធ្វើបានសម្រេចរបស់កីឡាករអន្តរជាតិដាណឺម៉ាក Rasmus Hojlund នៅនាទីចុងម៉ោង និងក៏ជាគ្រាប់ទី១ របស់គេផងដែរក្នុងលីគពីការបង្ហាញខ្លួន ១៥ប្រកួតមកនេះ ដែលធ្វើឲ្យបិសាចក្រហមរំកិលទៅកាន់លេខ៦ ក្នុងតារាងពិន្ទុជាបណ្តោះអាសន្នវិញ មាន ៣១ពិន្ទុនៅក្បែរតំបន់កៅអីលេងពានអឺរ៉ុប UEFA Champions League។
ចំណែកឯក្រុមភ្ញៀវ Aston Villa បន្តឈរនៅលេខរៀងទី៣ ក្នុងលីគដដែល ដ្បិតពួកគេបានប្រើពេលត្រឹមតែ ៥នាទី ដើម្បីរកបាន ២គ្រាប់នាំមុខម្ចាស់ផ្ទះ Man Utd មុនពេលរបួត ៣គ្រាប់ផ្ទួនៗ សម្រាប់ ៤៥នាទីដែលនៅសល់ និងបានបញ្ចប់ជើងទី១ ដោយការបរាជ័យចំនួន ៤លើកផងដែរ៕