(ភ្នំពេញ)៖ នៅយប់ថ្ងៃទី៧ មករា​ម្សិលមិញ នៅក្នុងបរិវេណរង្វង់មូលទេពមច្ឆា OCIC ជ្រោយចង្វារ GANZBERG បានរៀបចំមហាព្រឹត្តិការណ៍លើកស្ទួយគុនខ្មែរ ឡើងដល់កម្រិតពិភពលោក នោះគឺមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរលំដាប់អន្តរជាតិ GANZBERG IDOL KUN KHMER ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧ មករា ខណៈខ្លាកំណាចគុនខ្មែរទាំង៦រូប បានអង្រួនសង្វៀនស្វាគមន៍អ្នកប្រយុទ្ធឆ្លងដែនមកពីទ្វីបផ្សេងៗគ្នា។

ជំនួបកំពូលអ្នកប្រយុទ្ធគុនខ្មែរអន្តរជាតិនេះ មានអ្នកចូលរួមទស្សនារាប់ម៉ឺននាក់នៅនឹងទីតាំងផ្ទាល់ ហើយមានអ្នកតាមដានការផ្សាយផ្ទាល់រហូតដល់ជិត២០​ម៉ឺននាក់។

រាជសីហ៍ក្រញ៉ាំពឹស អេលី រស្មី បានផ្តួលកីឡាករថៃឲ្យសន្លប់ក្នុងទឹកទី១ Sitrak Por​ Paideng (Thia)។ ជង្គង់ទិព កែងពិឃាត ឡុង សំណាង យកឈ្នះកីឡាករថៃ Chaiburi Looksingnamchai ដោយពិន្ទុ។ ក្របីព្រៃ ស្នែងពិឃាត ពេជ្រ សម្បត្តិ បានផ្ទួលកីឡាករមកពីតួគី Emre Özmen ឲ្យបោះបង់ការប្រកួតនៅទឹកទី២។ នាគមាសជាយដែន ឃីម បូរ៉ា បានយកឈ្នះកីឡាករ Kampoo BS Muaythai ដោយពិន្ទុ។ ជើងរន្ទះអន្ទងព្រលឹង លូន បញ្ញា បានយកឈ្នះកីឡាករ Victor Hugo Nunes ដោយពិន្ទុ។ មេធីមតឿ ដៃភ្លើង ជើងរន្ទះបានយកឈ្នះកីឡាករ Semih Şah Cindir ដោយពិន្ទុ។

គួរបញ្ជាក់ផងដែរថា GANZBERG គឺជាក្រុមហ៊ុនមួយដែលនាំមុខគេក្នុងការធ្វើការងារជួយសង្គមស្ទើគ្រប់វិស័យពិសេស វិស័យកីឡា ដូចជា ប្រដាល់គុនខ្មែរ, កីឡាបាល់ទាត់, កីឡាបាល់ទះ, កីឡាប្រណាំទូក និងការងារសប្បុរស់ធម៌ ឧបត្ថម្ភកាកបាទក្រហមកម្ពុជា, ចែកមួកសុវត្ថិភាព, ចែកសំបុត្រឡានក្រុង, ចាក់សាំងម៉ូតូហ្វ្រី៕

GANZBERG លើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក GANZBERG ផឹកស្រួល ស្រួលផឹក! ស្រលាញ់គុនខ្មែរ ស្រលាញ់GANZBERG!
សូមពិសារដោយការទទួលខុសត្រូវ