(ឡុងដ៍)៖ ក្លិបអង់គ្លេស Birmingham City បានសម្រេចប្រកាសតែងតាំងលោក Tony Mowbray ជាអ្នកចាត់ការថ្មីរបស់ពួកគេ នៅថ្ងៃចន្ទ បន្ទាប់ពីបានបណ្តេញអតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស Wayne Rooney ចេញពីតំណែងកាលពីសប្តាហ៍មុន។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។

ក្លិប Birmingham City ដែលលេងនៅក្នុងលីគលំដាប់ទី២ អង់គ្លេស Championship បានឱ្យដឹងថា បុរសវ័យ ៦០ឆ្នាំ Tony Mowbray បានព្រមព្រៀងចុះកិច្ចព្រមព្រៀងរយៈពេល ២ឆ្នាំកន្លះ ហើយលោកបានក្លាយជាអ្នកចាត់ការទី៣ របស់ក្លិប Birmingham នៅក្នុងរដូវកាលនេះ បន្ទាប់ពីការចាកចេញរបស់អតីតអ្នកចាត់ការ John Eustace និង Rooney។

លោក Mowbray កាលពីពេលមុនធ្លាប់បានដឹកនាំក្លិប Sunderland, Blackburn Rovers, West Bromwich Albion, Middlesbrough, Coventry City, Celtic និងក្លិប Hibernian នៅប្រទេសស្កុតឡេនផងដែរ នាមជាគ្រូបង្វឹកម្នាក់ធ្លាប់ឈ្នះពាន Championship Manager of the Month ចំនួន ៣លើកផងដែរ៕

សូមជម្រាបថា ក្លិប Birmingham បានធ្លាក់ចុះតាំងពីលេងរៀងទី៦ មកឈរនៅលេខរៀងទី២០ ក្រោយពេលស្ថិតក្នុងការដឹកនាំរបស់លោក Rooney ក្នុងតារាងលីគ Championship នារដូវកាលនេះ រកបាន ២៨ពិន្ទុបណ្តោះអាសន្ន៕