(ភ្នំពេញ)៖ ការិយាល័យកិច្ចការពាណិជ្ជកម្ម ប្រចាំស្ថានទូតនៃព្រះរាជាណាចក្រថៃ នៅរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ឱ្យដឹងថា អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ នឹងរៀបចំពិព័រណ៍ «គ្រឿងអលង្ការ និងត្បូងពេជ្រមានតម្លៃ ឆ្នាំ២០២៤ លើកទី ៦៩» (The 69th Bangkok Gems & Jewelry Fair 2024) ចាប់ពីថ្ងៃទី២១ - ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលពិព័រណ៍ Queen Sirikit នាទីក្រុងបាងកក ប្រទេសថៃ។

នៅក្នុងពិព័រណ៍នេះនឹងមានការដាក់ បង្ហាញទំនិញគ្រឿងអលង្ការ ត្បូងពេជ្រមានតម្លៃ និងឧបករណ៍សម្ភារៈសំរាប់ផលិតគ្រឿងអលង្ការជាច្រើន ប្រភេទដែលផលិតនៅប្រទេសថៃ និងនៅបរទេស។

ក្នុងឱកាសនេះ ការិយាល័យកិច្ចការពាណិជ្ជកម្ម ប្រចាំស្ថានទូតនៃព្រះរាជាណាចក្រថៃ សូមគោរព អញ្ជើញ លោក លោកស្រី ដែលមានចំណាប់អារម្មណ៍ធ្វើដំណើរទៅទស្សនាពិព័រណ៍ «គ្រឿងអលង្ការ និងត្បូងពេជ្រមានតម្លៃ ឆ្នាំ២០២៤ លើកទី ៦៩» ចាប់ពីថ្ងៃទី ២១ - ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយយើងខ្ញុំនឹងផ្តល់ភាពងាយស្រួលក្នុងការចុះឈ្មោះ ចូលទស្សនាពិព័រណ៍និងការណាត់ជួបផ្សេងៗ។

ចំណែកព័ត៌មានបន្ថែម សូមទាក់ទងការិយាល័យកិច្ចការពាណិជ្ជកម្ម ប្រចាំស្ថានទូតនៃព្រះរាជាណាចក្រថៃ នៅរាជធានីភ្នំពេញ តាមរយៈទូរស័ព្ទលេខ ០១១ ៩២៨ ៥២៣ និង E-mail:[email protected] សូមអរគុណ៕