(ភ្នំពេញ)៖ Summer Bay Beach Club & Cabins និង NHAM24 -Travel បានប្រកាសសហការគ្នា ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងធានាផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរប្រកបដោយសុវត្ថិភាពនិងកាន់តែរីករាយ ទៅកាន់
រីសត Summer Bay Beach Club & Cabins ដែលមានទីតាំងនៅក្រុងព្រះសីហនុ ដែលជាគោលដៅចម្បងសម្រាប់ការកម្សាន្តរបស់អ្នក។
កិច្ចព្រមព្រៀងរវាងក្រុមហ៊ុនទាំងពីរ មិនត្រឹមតែបង្ហាញពីការសហការគ្នាយ៉ាងល្អនោះទេ ប៉ុន្តែបានរួមបញ្ចូលគ្នានូវជំនាញ និងធនធានរបស់ NHAM24 និង Summer Bay Beach Club & Cabins ដើម្បីបំពេញតម្រូវការរបស់អតិថិជនឱ្យកាន់តែប្រសើរ។ ក្នុងនាមជាដៃគូសហការ ភាគីទាំងពីរនឹងបង្កើនសក្តានុពល និងសមត្ថភាព ដើម្បីផ្តល់ជូននូវបទពិសោធន៍វិស្សមកាលដ៏អស្ចារ្យ ព្រមទាំងចូលរួមលើកកម្ពស់វិស័យទេសចរណ៍ និងរួមចំណែកដល់សេដ្ឋកិច្ចក្នុងស្រុក។
NHAM24 ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មនៃកម្មវិធីទំនើប (App) តាមតម្រូវការ និង Summer Bay Beach Club & Cabins ដែលជារមណីយដ្ឋានឆ្នេរដ៏រស់រវើក បានបង្កើតកិច្ចសហការ និងភាពជាដៃគូជាផ្លូវការ ដើម្បីធានាបាននូវសក្តានុពលដ៏អស្ចារ្យក្នុងការបំពេញតម្រូវការរបស់អតិថិជននៃក្រុមហ៊ុនទាំងពីរ ។
NHAM24 មិនគ្រាន់តែជាកម្មវិធីដឹកជញ្ជូនអាហារតែប៉ុណ្ណោះទេ តែជាកម្មវិធីមួយដែលកំពុងផ្តល់នូវសេវាកម្មផ្សេងៗ ជាពិសេសសេវាកម្មធ្វើដំណើរកម្សាន្តទៅទីតាំងផ្សេងៗក្នុងប្រទេសផងដែរ ។ អតិថិជនរបស់យើងអាចធ្វើការកក់ឡាន ទូកចម្លង និងការទិញសំបុត្រអេឡិចត្រូនិចយ៉ាងងាយស្រួល។
NHAM24 បានប្រែក្លាយកេរ្តិ៍ឈ្មោះដ៏គួរឱ្យទុកចិត្តមួយ នៅក្នុងឧស្សាហកម្មសេវាកម្មដឹកជញ្ជូន និងកក់ការធ្វើដំណើរ ដែលត្រូវបានគេស្គាល់ថា មានសេវាកម្មប្រកបដោយប្រសិទ្ធភាព និងគួរឱ្យទុកចិត្ត ។
បច្ចុប្បន្ន Summer Bay Beach Club and Cabins មានបន្ទប់ចំនួន៦០បន្ទប់ ដែលគ្រាន់តែជាផ្នែកមួយនៃការអភិវឌ្ឍន៍ដ៏ធំនៃទីប្រជុំជន ឬទីក្រុង ក្រោមផ្ទៃដីសរុបទំហំ ៩៣៤ ហិកតា របស់គម្រោង Canopy Sands Development ដែលមានទីតាំងយុទ្ធសាស្ត្រនៅកណ្តាលឆ្នេរសមុទ្រកម្ពុជា។
មិនត្រឹមតែមាន ឆ្នេរកម្សាន្តដ៏ស្រស់ស្អាតប៉ុណ្ណោះទេ Summer Bay Beach Club និង Cabins ក៏មានការផ្តល់ជូន Fly Max Reverse Bungee ដែលមាននៅក្នុងប្រទេសកម្ពុជាលើកដំបូងគេបង្អស់។ Nitro Kart Circuit ដែលជាទីលានប្រណាំងឡានដំបូង និងធំជាងគេក្នុងក្រុងព្រះសីហនុ ដែលនឹងកន្លែងពិសេសៗចំនួន៣ផ្សេងគ្នា ដើម្បីផ្តល់នូវការកម្សាន្តសម្រាប់មនុស្សគ្រប់វ័យ។ មិនតែប៉ុណ្ណោះ Summer Bay Beach Club and Cabins ក៏បានផ្តល់ជូននូវកញ្ចប់ fun package ដើម្បីឱ្យអតិថិជនអាចសប្បាយរីករាយជាមួយនឹងសួនកម្សាន្តលើទឹក និងសកម្មភាពកីឡាលើទឹកជាច្រើនប្រភេទ ក្នុងការបំពេញបទពិសោធន៍លើឆ្នេរដ៏ស្រស់ស្អាតនឹងដំបូងគេក្នុងប្រទេសកម្ពុជា ។
ការប្ដេជ្ញាចិត្តរបស់ NHAM24 និង Summer bay Beach Club & Cabins ប្រកាន់គោលចំហរលើសេវាកម្មប្រកបដោយគុណភាពសមស្របនឹងក្រមសីលធម៌ ជូនអតិថិជន។ ក្រុមហ៊ុន ជឿជាក់ថា តាមរយៈការសហការទាំងអស់គ្នានឹងអាចបង្កើតបទពិសោធន៍ ដែលមិនអាចប្រៀបផ្ទឹមបាន ដែលរួមបញ្ចូលគ្នានូវការផ្តល់ជូនដ៏ល្អបំផុតនៃរីសតជាមួយនឹងភាពងាយស្រួល និងភាពជឿជាក់នៃសេវាកម្មរបស់Nham24។
កាន់តែពិសេសជាងនេះទៅទៀត ដើម្បីអបអរព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ NHAM24 នឹងផ្តល់កន្លែងស្នាក់នៅដោយឥតគិតថ្លៃចំនួន ២ នៅ Summer Bay Beach Club & Cabins ជារៀងរាល់ខែសម្រាប់រយៈពេល ៦ ខែ ទៅដល់អតិថិជនសំណាងម្នាក់ដែលបានធ្វើដំណើរតាមរយៈ NHAM24 Travel៕