(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គីសនីចិន BYD បានបញ្ចេញរូបភាពរថយន្តស៊េរីថ្មីរបស់ខ្លួនជាផ្លូវការលើបណ្តាញសង្គម Weibo ដែលមានឈ្មោះថា BYD Yuan UP ជាម៉ូដែលថ្មីដែលមានទំហំតូចប្រភេទ SUV នេះ គឺមានដំណើរការនៅលើបច្ចេកវិទ្យា e-Platform 3.0 architecture។ នេះបើតាមាករចេញផ្សាយដោយសារព័ត៌មាន Arena EV នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤។
យោងតាមការចេញផ្សាយបានឲ្យដឹងថា BYD Yuan UP គឺជាម៉ូដែល SUV ប្រភេទតូច ដែលមានទំហំ 4310/1830/1675mm និងមានប្រវែងគម្លាតកង់ 2620mm។ រថយន្តនេះ មានពីជម្រើស ដែលមួយប្រើប្រាស់ម៉ូទ័រ 70KW និងមួយទៀតប្រើប្រាស់ 130 KW ដែលដូចគ្នាជាមួយនិង BYD Dolphin អីចឹងដែរ។ រថយន្តនេះរត់បានល្បឿន 160km/h។ BYD Yuan UP មានការប្រើប្រាស់ថាមពល LFP battery ចំនួនពីរជម្រើស FinDreams ដែលមានសមត្ថភាពអាចរត់បាន ចាប់ពី 32kWh និង 45.1 kWh ហើយជម្រើសមួយទៀតរត់បានចាប់ពី 301- 401 គីឡូម៉ែត្រ។
ចំពោះការឌីស្សាញខាងក្នុងរបស់ BYD Yuan UP គឺនូវតែបន្តធ្វើការឌីស្សាញតាមរូបភាពដែលបានកំណត់ដោយ Chinese MIIT។ នៅខាងក្នុងនេះ គឺមានការឌីស្សាញជាមួយនិងអំពូលភ្លើងពណ៌បៃតងស្រាលៗទាក់ទាញខ្លាំងមែនទែន។
រថយន្តជំនាន់ថ្មីនេះ គឺបានធ្វើការចុះបញ្ជីដាក់ លក់នៅលើទីផ្សាររួចរាល់ហើយ។ ក្រុមហ៊ុន BYD បានបញ្ជាក់ថា មានពីរជម្រើស គឺមានពណ៌ Dynasty និង Ocean។ ការប្រើប្រាស់ឈ្មោះរថយន្តនេះ គឺធ្វើតាមលំនាំរបស់ក្រុមហ៊ុនដែលបានយកឈ្មោះថ្នាក់ដឹកនាំជាន់ខ្ពស់របស់ស្តេចចិន។
គួរជម្រាបថា BYD Yuan UP នឹងមានការសម្ពោធជាផ្លូវការនៅខែមីនាខាងមុខនេះ និងដាក់លក់នៅទីផ្សារប្រទេសចិននៅក្នុងឆ្នាំនេះ ដែលមានតម្លៃចន្លោះពី ១៤,០០០ដុល្លារ ទៅ២០,០០០ដុល្លារ។ ម៉ូដែលថ្មីនេះត្រូវគេរាយការណ៌ថា នឹងក្លាយជា ម៉ូដែលលក់ដាច់ខ្លាំងសម្រាប់ BYD៕