(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទពិធីបុណ្យចូលឆ្នាំចិន GANZBERG គ្រោងនឹងរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រីខ្នាតធំលំដាប់ស្តង់ដាខ្ពស់ នៅក្នុងចំណោម៣ទីតាំងធំៗដំណាលគ្នាក្នុងពេលតែមួយ ដែលប្រមូលផ្តុំទៅដោយកំពូលតារាចម្រៀងលំដាប់ប្រទេស និងកំពូលតារា Rapper ល្បីៗដំដាប់ជួរមុខក្នុងស្រុកខែ្មរផងដែរ។

ការប្រគំតន្ត្រីដ៏ធំអស្ចារ្យនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១០-១១ខែកុម្ភៈខាងមុខ នៅលើដែនដីអច្ឆៈរិយៈនៃខេត្តសៀមរាប ដែនដីនៃធនធានធម្មជាតិសំបូរបែបជាពិសេស ថ្មកែវ គឺខេត្តខេត្តពោធិ៍សាត់ និងខេត្តត្បូងឃ្មុំ។​ តោះ! ណាត់ពួកម៉ាកល្អ បងប្អូនល្អ និងក្រុមគ្រួសារជាទីស្រឡាញ់របស់អ្នក ទៅចូលរួមទស្សនាកម្សាន្តនៅពីមុខឆាកដ៏ធំ ទំនើបលំដាប់ស្តង់ដារខ្ពស់ និងបានជួបផ្ទាល់ជាមួយនឹងកំពូលតារាចម្រៀងដែលជា IDOL របស់លោកអ្នក។

កាន់តែពិសេស GANZBERG រង្វាន់ថ្មី ១៦៨ហុងស៊ុយ ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ តោះៗ! នៅចាំអីទៀត ទិញ GANZBERG កំប៉ុងមាស នាំសំណាង នាំលាភ នាំជ័យ។ GANZBERG ក៏សូមជូនពរដល់ពុកម៉ែបងប្អូនទូទាំងប្រទេស ហេង ហេង ១៦៨ ជួបប្រទះតែក្តីសុខ និងរកស៊ីទទួលមានបានគ្រប់ៗគ្នា។ GANZBERG ស្រឡាញ់តន្ត្រី។
សូមពិសារដោយការទទួលខុសត្រូវ!៕