(ភ្នំពេញ)៖ ព្រឹត្តការណ៍ដ៏អស្ចារ្យដែលក្រុមហ៊ុនគ្រឿងសម្អាង Revlon Inc. ដែលជាគ្រឿងសម្អាងឈានមុខគេលំដាប់ពិភពលោកបានជ្រើសរើសកម្ពុជាជាទីតាំងសម្រាប់ធ្វើមហាសន្និបាតបូកសរុបសមិទ្ធផល និងគម្រោងយុទ្ធសាស្ត្រ២០២៤-២០២៦។

នេះគឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យដំបូងបំផុតដែលបង្កើតឡើងក្រោយការរាតត្បាតនៃជំងឺកូវីដ១៩ ដំណើរការរយៈពេល២គឺថ្ងៃ២៩-៣០ ខែមករា ឆ្នាំ២០២៤។
ម្ចាស់សហគ្រិនដែលជាដៃគូរពាណិជ្ជកម្មមកពីច្រើនប្រទេសដូចជា៖ កម្ពុជាហុងកុង សឹង្ហបុរី ថៃឡង់ ភូមា វៀតណាម ត្រូវបានអព្ជើាញចូលរួមហើយកម្ពុជាបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តការណ៍ដ៏អស្ចារ្យនេះ។

នេះពិតជាមោទនកភាព និងជោគជយ័ដ៏ធំធេងរបស់ម្ចាស់សិទ្ធចែកចាយផ្តាច់មុខគ្រឿងសម្អាងម៉ាក្ស Revlon នៅកម្ពុជាក្រោមការដឹកនាំដោយលោកជំទាវ ចាន់ ភារី ដែលជាសហគ្រិនស្ត្រីខ្មែរម្នាក់ដែលមានបទពិសោធន៍ជាង២ទសវត្ស ក្នងផ្នែកគ្រប់គ្រងអាជីវកម្មគ្រឿងសម្អាងនៅកម្ពុជា។

ការផ្តោតសំខាន់នៃសន្និបាតខ្នាតអន្តរជាតិនេះ គឺការដើម្បីផ្សព្វផ្សាយពីនវានុវត្តន៍ និងវិវឌ្ឍនភាពទីផ្សាគ្រឿងសម្អាងជាសកល និងចក្ខុវិស័យក្នុងតំបន់ផងដែរ។

លើសពីនេះក៏មានគ្រូបង្វឹកប្រចាំតំបន់បានផ្តល់នូវវគ្គបណ្តុះបណ្តាលលើប្រធានបទជាច្រើនរួមមានចំណេះដឹងថ្មីៗលើបច្ចេកទេសចុងក្រោយបង្អស់ដែលជាចំណុចឈានមុខគេក្នុងវិស្ស័យគ្រឿងសម្អាង និងសម្រស់ព្រមទាំងននានុវត្តន៍នៃផលិតផលសម្រាប់តុបតែងមុខ ភ្នែក ក្រែមបបូរមាត់ និងពណ៌សក់ថ្មី ដែលទាំងអស់ត្រូវបានរចនាឡើងដើម្បីឆ្លើយតបទៅនឹងរសនិយមព្រមទាំងតំរូវការរបស់មនុស្សជំនាន់ថ្មី Gen Z។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះដែរលោកស្រី ចាន់ ភារី ដែលជាម្ចាស់សិទ្ធចែកចាយគ្រឿងសម្អាងរ៉េវឡន នៅកម្ពុជាក៏បានធ្វើការចែករំលែកលើចំណេះដឹងផ្នែកអភិវឌ្ឍន៍អាជីវកម្មវិធីបង្កើនប្រាក់ចំណូលតាមរយៈការរក្សាក្រមសីលធម៌នៃការប្រកបអាជីវកម្មជាមួយនិងការធានានូវគុណភាពសុវត្ថិភាព សេវាកម្មល្អ តម្លៃសមរម្យ រួមទាំងការនែនាំដោយភាពត្រឹមត្រូវនូវអត្ថប្រយោជន៍រួមទាំងរបៀបប្រើប្រាស់ដើម្បីផ្តល់នូវប្រសិទ្ធភាពខ្ពស់ចំណេញទាំងថវិកា និងមិនមានផលប៉ះពាល់ទៅថ្ងៃអនាគតដល់អតិថិជនគ្រប់ៗរូប។

ចំនួនសហគ្រិនស្ត្រីដែលជាដៃគូរអាជីវកម្មរបស់គ្រឿងសម្អាងរ៉េវឡនរួមទាំងអ្នកឯកទេសប្រឹក្សាសម្រស់ (BA) របស់រ៉េវឡន ប្រចាំកម្ពុជាដែលមានចំនួនសរុបដល់ទៅ១០០នាក់ ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងវគ្គសិក្សាពិសេសនេះផងដែរ។

វគ្គបណ្តុះបណ្តាលក៏ត្រូវបានបញ្ចូលនូវជំនាញប្រើបច្ចេកវិទ្យាឌីជីថល នៅក្នុងការបង្កើតនូវមាតិកាច្នៃប្រឌិតលើការប្រើប្រាស់ផលិតផលដើម្បីបង្កើតស្តាយ៍ផាត់មុខបែប Gen-Z ដោយតម្រូវឱ្យមានការប្រកួតប្រជែងផាត់មុខ និងបង្កើតជាវីដេអូចូលរួមប្រកួតជ្រើសរើសវីដេអូ ដែលមានថ្វីដៃឆ្នើមជាងគេដើម្បីទទួលរង្វាន់ពីកម្មវិធី។

ដៃគូសហការ និង BA គ្រប់រូបបានទទួលនូវវិញាបនបត្របញ្ជាក់ពីការដែលបានចូលរួមវគ្គបណ្តុះបណ្តាលពិសេសនេះ និងទទួលពានរង្វាន់ពីការប្រកួតផងដែរ។

នៅថ្ងៃបិទសន្និបាតក្រុមហ៊ុន Revlon Inc. បានរៀបចំពិធីជប់លៀងដើម្បីជាការលើកទឹកចិត្ត និងជាការថ្លែងអំណរគុណដល់បុគ្គលិកក្រុមហ៊ុនញូលីង ដែលជាម្ចាស់កម្មសិទ្ធចែកចាយប្រចាំនៅកម្ពុជាទាំងអស់ និងមានការជូននូវមេដាយ និងបណ្ណសរសើរយ៉ាងច្រើនសន្ធឹកសន្ធាប់។ សូមបញ្ជាក់ថា បុគ្គលិកទាំងអស់មានចិត្តសប្បាយរីករាយ និងប្តេជ្ញាបង្កើតសមិទ្ធផលថ្មីៗឱ្យបានខ្ពស់ជាងឆ្នាំមុន៕