(ម៉ាទ្រីដ)៖ ក្លិប Real Madrid បានបញ្ជាក់ថា អតីតអ្នកចាំទី Miguel Angel Gonzalez បានទទួលមរណភាពហើយក្នុងវ័យ ៧៦ឆ្នាំ។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤។

ការចាប់កំណើតនៅទីក្រុង Ourense ប្រទេសអេស្ប៉ាញ ក្នុងឆ្នាំ១៩៤៧, លោក Miguel Angel បានបន្សល់ទុកនូវការកត់សម្គាល់នៅក្លិប Real ដោយបានបង្ហាញខ្លួន ៣៤៦លើកចន្លោះឆ្នាំ១៩៦៨ និងឆ្នាំ១៩៨៦ ហើយបានឈ្នះពានរង្វាន់ La Liga ចំនួន៨, ពានរង្វាន់ UEFA Cups ចំនួន២ និងពានរង្វាន់ Copa del Rey ចំនួន៥។

លោក Miguel Angel ត្រូវបានគេស្គាល់ ដោយសារល្បឿន និងភាពបត់បែនយ៉ាងរហ័សរបស់លោក។ លោកបានលេងក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ ចំនួន ១៨លើក និងបានលេងក្នុងព្រឹត្តិការណ៍ World Cup ចំនួន ២លើក គឺនៅឆ្នាំ១៩៧៨ និង១៩៨២។

​លោក Miguel Angel ត្រូវបានធ្វើរោគវិនិច្ឆ័យ មានជំងឺសរសៃប្រសាទ កាលពីខែធ្នូ ឆ្នាំ២០២២ ហើយបានទទួលការគាំទ្រ ពីអតីតក្លិបលោកធ្លាប់លេងអំឡុងពេលមានជំងឺនោះ៕