(ភ្នំពេញ)៖ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីចិន ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន (Orkide Development) បានប្រកាសផ្តល់ជូនអតិថិជនរបស់ខ្លួនជាមួយនឹងអាំងប៉ាវនាំសំណាង ក៏ដូចជាការចាប់រង្វាន់ពិសេសភ្លាមៗចំណេញជាង $168,xxx ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៨ កុម្ភ: ២០២៤ ដែលការផ្តល់ជូននេះសម្រាប់គ្រប់គម្រោងលំនៅឋានរបស់ អ័រគីដេ ដឹប៊ូតានិច ស៊ីធី ផ្លូវជាតិលេខ 6A និង អ័រគីដេ ដឹពោធិ៍ចិនតុង នៅតាមបណ្តោយផ្លូវ 105K ទល់មុខប្រលានយន្តហោះអន្តរជាតិភ្នំពេញ។

ជាមួយគ្នានេះដែលក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន (Orkide Development) ក៏បានប្រកាសផ្តល់ជូនអតិថិជនរបស់ខ្លួនជាមួយនឹងអាំងប៉ាវនាំសំណាង ក៏ដូចជាការចាប់រង្វាន់ពិសេសភ្លាមៗដូចគ្នា ចំណេញជាង $66,666 សម្រាប់គម្រោង អ័រគីដេ ដឹរ៉ូយាល់ខុនដូមីនីម នៅចំកណ្តាលទីក្រុងភ្នំពេញ ស្ថិតលើផ្លូវ ២០០៤ ទល់មុខសាលាអន្តរជាតិ ស៊ីអាយអេ។

លោក គួ្រច សុភត្រ្តា នាយកចាត់ការទូទៅនៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានថ្លែងថា ការផ្តល់ជូនខាងលើនេះគឺដើម្បីអបអរឱកាសចូលឆ្នាំថ្មី ប្រពៃណីចិន ជាមួយនឹងអាំងប៉ាវនាំសំណាង អមភ្ជាប់នឹងការចាប់រង្វាន់ដែលទទួលបានសាច់ប្រាក់ត្រឡប់មកវិញជាច្រើនសន្ធឹកសន្ធាប់ និងផ្តល់ភាពងាយស្រួលជូន លោក លោកស្រីដែលមានបំណងចង់បាននៅលំនៅឋានក៏ដូចជាខុនដូរដែលមានភាពងាយស្រួលក្នុងការបង់ប្រាក់ផងដែរ។

លោកបានបន្ថែមផងដែរថា ការបង់រំលស់និងកាន់តែងាយស្រួលដោយលោក លោកស្រីអាចចូលរស់នៅបានភ្លាមៗ ដោយបង់ ត្រឹមតែ 10%តែប៉ុណ្ណោះ សម្រាប់គ្រប់គម្រោងដែលមាន ទីតាំងដូចជាគម្រោងខុនដូអ័រគីដេ ស្ថិតនៅបណ្តោយផ្លូវ 2004 ទល់មុខសាលារៀនអន្តរជាតិ CIA ហ៊ុមព័ទ្ធដោយ ផ្សារទំនើប មន្ទីរពេទ្យ ធនាគារ ហាងកាហ្វេ និងមជ្ឈមណ្ឌលពាណិជ្ជកម្មនាៗ

អ័រគីដេ ដឹប៊ូតានិច ស៊ីធី ផ្លូវជាតិលេខ 6A និង អ័រគីដេ ដឹពោធិ៍ចិនតុង នៅតាមបណ្តោយផ្លូវ 105K ទល់មុខប្រលានយន្តហោះអន្តរជាតិភ្នំពេញ៕

ហ្វេសប៊ុក៖ https://www.facebook.com/orkide.development