(កូតឌីវ័រ)៖ ក្រុមជម្រើសជាតិកូតឌីវ័រ បានឈ្នះពានរង្វាន់ Africa Cup of Nations ជាលើកទី៣ ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ បន្ទាប់ពីបានយកឈ្នះនីហ្សេរីយ៉ា ២-១ នៅវគ្គផ្តាច់ព្រ័ត្រឆ្នាំ២០២៣ ក្នុងទឹកដីរបស់ខ្លួន។

ស្តិតក្នុងការប្រកួតនៅទីក្រុង Abidjan កាលពីថ្ងៃអាទិត្យ ក្រុមដំរីរកបានមួយគ្រាប់ជ័យជម្នះក្នុងកីឡដ្ឋាន Stade Alassane Ouattara ពីការធ្វើបានដោយកីឡាករ Sebastien Haller នៅនាទី៨១ បន្ទាប់ពីមិត្តរួមក្រុម Franck Kessie រកគ្រាប់តាមស្មើនៅនាទី៦២ ក្រោយពេលគូប្រជែង William Troost-Ekong បើកការនាំមុខមុននៅនាទី៣៨។

តាមរយៈលទ្ធផលដ៏អស្ចារ្យនេះនាំឲ្យក្រុមជម្រើសជាតិកូតឌីវ័រ ក្លាយជាក្រុមនៅទ្វីបអាហ្រ៊ិកឈ្នះពាន Africa Cup of Nations បានចំនួន ៣លើកដោយធ្វើបាននៅឆ្នាំ១៩៩២, ២០១៥ និង២០២៣ ៕