(ម៉ាទ្រីដ)៖ ខ្សែប្រយុទ្ធក្លិប Atletico Madrid កីឡាករ Alvaro Morata បានរងការប៉ះទង្គិចឆ្អឹង និងគ្រេចសរសៃចងនៃជង្គង់ខាងស្តាំរបស់ អំឡុងពេលប្រកួតចាញ់ក្លិប Sevilla ១-០។ នេះបើតាមការឱ្យដឹងពីក្លិបលេងនៅលីគ LaLiga ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។

កីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេរួមគ្នានៅក្នុងលីគ Champion League ក្នុងរដូវកាលនេះ ជាមួយនឹងគ្រាប់បាល ៥គ្រាប់ ពីការលេង ៦ប្រកួត, Morata បានចាកចេញពីទីលាន ដោយទឹកភ្នែកហូរ អំឡុងនាទីទី៤៦ ក្នុងការប្រកួតកាលពីថ្ងៃសៅរ៍។

កីឡាករវ័យ ៣១ឆ្នាំ ដែលជាប្រធានក្រុមជម្រើសជាតិអេស្ប៉ាញរូបនេះ ក៏ជាអ្នករកគ្រាប់បាល់ឈានមុខគេ របស់ក្លិប Atletico ក្នុងលីគ LaLiga រដូវកាលនេះផងដែរ ដោយរកបាន ១៣គ្រាប់ ក្នុងការលេង ២២ប្រកួត។

Atletico មិនបានបង្ហាញពីពេលវេលា នៃការវិលត្រឡប់មកវិញ របស់កីឡាករ Morata នោះទេ។

សូមជម្រាបថា Atletico នឹងធ្វើជាម្ចាស់ផ្ទះជួបក្លិបភ្ញៀវ Las Palmas នៅក្នុងលីគមុនពេលធ្វើដំណើរទៅជួបក្លិបអ៊ីតាលី Inter Milan សម្រាប់ការប្រកួតជើងដំបូងវគ្គ ១៦ក្រុមចុងក្រោយ នៃលីគ Champion League នៅសប្តាហ៍ក្រោយ៕