(ឡុងដ៍)៖ Brighton បានចុះកិច្ចព្រមព្រៀងតម្លៃ ១៦លានផោន នាំយកខ្សែបម្រើស្លាបសញ្ជាតិហ្គាណា Ibrahim Osman មកពីក្លិបដាណឺម៉ាក FC Nordsjalland។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។

កីឡាករវ័យ ១៩ឆ្នាំរូបនេះ នឹងចូលរួមជាមួយក្លិប នៅពេលបើករដូវកាលដោះដូរកីឡាករនៅចុងឆ្នាំនេះ ជាមួយនឹងកិច្ចព្រមព្រៀង ដែលនឹងមានសុពលភាព រហូតដល់ខែមិថុនា ឆ្នាំ២០២៩។

សូមជម្រាបថា Osman រកបាន ៤គ្រាប់ និងបញ្ជូនបាន ៥គ្រាប់ សម្រាប់ក្លិប FC Nordsjalland ពីការបង្ហាញខ្លួន ២៩ប្រកួត ក្នុងរដូវកាលនេះ៕