(ភ្នំពេញ)៖ លើកដំបូងាក្រុមអូស្ត្រាលី Macarthur FC បានឡើងវគ្គផ្តាច់ព្រ័ត្រស្ថិតក្នុងតំបន់អាស៊ាន (ASEAN Zone) បន្ទាប់ពីយកឈ្នះក្រុម Sabah ៣-០ របស់ម៉ាឡេស៊ី ពីការប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (Zonal Final) ក្នុងការប្រជែងពានរង្វាន់ AFC Cup 2023-24 នឹងកំពុងរង់ចាំជួបក្រុមភ្នំពេញក្រោន ឬក្រុម Central Coast Mariners ដែលកំពុងប៉ះគ្នានៅទឹកដីអូស្ត្រាលី នៃពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ី។

បញ្ជាក់ផងថា តាមគម្រោងការប្រកួតវគ្គ Zonal Final (វគ្គផ្តាច់ព្រ័ត្រតំបន់អាស៊ាន) និងធ្វើឡើងនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុង Sydney ក្នុងកីឡដ្ឋាន Campbelltown Sport នៃពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ី៕