(ភ្នំពេញ)៖ ពិតជាមិនធម្មតាត្រឹមប៉ុន្មានសប្តាហ៍ដើមឆ្នាំ២០២៤នេះ ក្រុមហ៊ុន THH Import Export Co., Ltd បានលក់រថយន្តខ្នាតយក្សមួយនេះជោគជ័យខ្លាំង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនរបស់ខ្លួន។

ប្រិយមិត្តច្បាស់ជាស្គាល់ច្បាស់ហើយនូវម៉ាកយីហោ ក្រុមហ៊ុន THH Import Export Co., Ltd លក់រថយន្តលំដាប់យក្សចិនមួយនេះហើយគឺ GAC Motor «ដែលឈ្មោះពេញ៖ Guangzhou Automobile Group Co., Ltd.» គឺជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយរបស់ប្រទេសចិន ដែលមានដើមកំណើតតាំងពីឆ្នាំ ១៩៥៥មកម្ល៉េះ។ ហើយម៉ាកយីហោ GAC គឺជាម៉ាកយីហោរថយន្តរបស់ប្រទេសចិនតែមួយគត់ ដែលទទួលបាន ពានរង្វាន់ J.D Power ៨ឆ្នាំ ជាប់ៗគ្នា ទៅលើផ្នែក គុណភាព ភាពធន់ប្រើប្រាស់បានយូរ និងទំនុកចិត្តខ្ពស់ក្នុងការប្រើប្រាស់របស់អតិថិជន។

បច្ចុប្បន្នម៉ាកយីហោ GAC កំពុងទទួលបានការគាំទ្រ យ៉ាងខ្លាំងនៅក្នុងបណ្តារទីផ្សារលក់រថយន្តធំៗជុំវិញពិភពលោក ជាពិសេសនៅតំបន់ អាស៊ី អឺរ៉ុប អាមេរិចខាងត្បូង និងមជ្ឈិមបូព៌ា។ ក្នុងឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមហ៊ុនសម្រេចបានការលក់រថយន្តថ្មីរបស់ខ្លូនរហូតទៅដល់ ២,៥០៤,៩៧៥ គ្រឿង។

ដោយសង្កេតមើលឃើញអំពីតម្រូវការរបស់អតិថិជនលើរថយន្តបែប ប្រណីត ដែលបំពាក់នូវច្ចេកវិទ្យាទំនើបៗ ប្រភេទ Full Option និងមានតម្លៃសមរម្យ និងកំណើននៃការគាំទ្រនូវម៉ាកយីហោររថយន្ត GAC ជាបន្តបន្ទាប់ ទើបកាលពីចុងឆ្នាំ២០២៣ ក្រុមហ៊ុន GAC MOTOR Cambodia បានសម្ពោធលក់ជាផ្លូវការ រថយន្តថ្មី ២ម៉ូឌែល គឺ All New EMKOO និង All-New GS3 EMZOOM ដែលជា SUV 05 កៅអី កំពុងទទួលបានការគាំទ្រសំណាក់អតិថិជន។

យោងទៅតាមផេកផ្លូវការរបស់ក្រុមហ៊ុន GAC Motor Cambodia កាលពីចុងឆ្នាំ២០២៣ ក្រុមហ៊ុនបានបើកទទួលកក់ជាផ្លូវការលើកំពូលរថយន្ត MPV VIP 07 កៅអី ដោយចំនួនស្តុកមានកំណត់ ក្នុងនោះដែរឃើញថាមានអតិថិជនសម្រុកក្នុងការកក់ទុកមុនយ៉ាងច្រើនសន្ធឹកសន្ធាប់។ មកដល់ដើមឆ្នាំថ្មី ២០២៤ អ្វីដែលកាន់តែពិសេសថ្មីៗនេះ យោងតាមការយកព័ត៏មានផ្ទាល់ពីក្រុមការងារ (Fresh News) កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមហ៊ុន GAC MOTOR Cambodia បានរៀបចំកម្មវីធីដ៏ធំអស្ចារ្យមួយ ដែលជារាត្រីនៃកម្មវិធីប្រគល់រថយន្តលំដាប់អភិជន ដែលជាម៉ូឌែលថ្មីមួយទៀត ប្រភេទ MPV VIP 07 កៅអី គឺ GN8 សេរីឆ្នាំ២០២៤ ចំនួន ៣០គ្រឿង ជូនអតិថិជនដែលបានកក់សម្រាប់ស្តុកជើងទីមួយកាលពីចុងឆ្នំា ២០២៣។ ហើយអ្វីដែលកាន់តែពិសេសទៀតនេះ ប្រទេសកម្ពុជា គឺជាប្រទេសទី៣ នៅលើពិភពលោកដែលទទួលបានសិទ្ធលក់កំពូលរថយន្ត GN8 ផ្លូវការមុនគេផងដែរ ដែលប្រទេសទី១ គឺអារ៉ាប់ ទី២ ភីលីពីន នឹងទី៣ គឺប្រទេសកម្ពុជាយើងតែម្តង។

ចំពោះរថយន្ត MPV VIP 07 កៅអី ម៉ូឌែល GN8 សេរីឆ្នាំ២០២៤នេះ ត្រូវបានរចនាឡើងថ្មីទាំងស្រុងដោយយកលំនាំតាម សត្វតោ បង្ហាញមកនូវភាពអង់អាច និងឧត្តមភាពខ្ពស់ សម្រាប់អតិថិជនជាអ្នកជំនួញ គ្រួសារលំដាប់អភិជន និងបណ្ដាបុគ្គលល្បីៗ។ វាបានបំពាក់មកនូវគ្រឿងបរិក្ខាប្រណិត «កៅអីប្រភេទ VIP» មានមុខងារ massage «ក្តៅ ត្រជាក់» និង បច្ចេកទេសទំនើបៗ «ប្រព័ន្ធបើកបរ និងចាប់ហ្រ្វាំងដោយស្វ័យប្រវត្តិ, ប្រព័ន្ធផ្តល់ដំណឹងពេលមានឧបសគ្គ» ដើម្បីផ្ដល់ជូននូវផាសុខភាព និងសុវត្ថិភាពខ្ពស់ក្នុងការធ្វើដំណើរ។

កម្មវិធីនេះបានធ្វើឡើងនៅ មជ្ឈមណ្ឌល ដឺ ព្រេមៀរ ផាលេស សែនសុខ រាជធានីភ្នំពេញ ដោយប្រទះឃើញជាមួយនឹងការដាក់តាំងតម្រៀបដោយរថយន្ត MPV ប្រណីតរាប់ជួរ ព្រមទាំងមានវត្តមានចូលរួមពីសំណាក់អធិបតី ភ្ញៀវកិត្តិយស ក៏ដូចជាអតិថិជនលំដាប់អភិជន និងអ្នកជំនូញជាន់ខ្ពស់ជាច្រើនរូប ដែលបានទន្ទឹងរង់ចាំនូវការមកដល់នៃកំពូលរថយន្ត VIP MPV របស់ក្រុមហ៊ុន GAC ម៉ូឌែលនេះ។

យ៉ាងណាមិញនេះគ្រាន់តែជាព័ត៏មានដែលក្រុមការងារ (Fresh News) ទទួលបានប៉ុណ្ណោះ ប៉ុន្តែមិនមានកាបញ្ជាក់ច្បាស់លាស់ណាមួយពីក្រុមហ៊ុន រឺ ផេកផ្លូវការ របស់ក្រុមហ៊ុន GAC Motor Cambodia នៅឡើយទេ អំពីឈ្មោះនៃកំពូលរថយន្ត MPV VIP 07 កៅអី នឹងពេលវេលានៃការប្រកាសលក់ជាផ្លូវការ នៅឡើយទេ ដូចនេះ ក្រុមការងារនឹងបន្តតាមដានយកព័ត៌មានបន្ថែមទៀតក្នុងករណីមានការបញ្ជាក់ព័ត៌មានលំអិតថែមទៀតពីក្រុមហ៊ុន។

សូមរំលឹកផងដែរថា GAC មិនត្រឹមតែផលិតឡានយីហោផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផលិតឡានអោយម៉ាកយីហោល្បីៗផ្សេងទៀត ក៏ដូចជា ចាប់ដៃគូរួមគ្នា ជាមួយម៉ាកយីហោជាច្រើនទៀតដូចជា GAC Toyota, GAC Honda, GAC Mitsubishi នឹងGAC AION ផងដែរ។ មិនតែប៉ុណ្ណោះ គ្រប់ឡានរបស់ GAC ទាំងអស់ សុទ្ធតែត្រូវបានឆ្លងកាត់ការធ្វើតេស្តលើសពីការប្រើប្រាស់ទូទៅ សរុប៤ លានគីឡូម៉ែត្រឯណោះ។ សម្រាប់ព័ត៏មានលម្អិតអំពីរថយន្ត សូមទាក់ទងតាមរយៈលេខទូរស័ព្ទ ០៩៥ ៩៩៩ ០២៩/ ០៩៥ ៩៩៩ ២៦៨៕