(អឺរ៉ុប)៖ ក្រុម Manchester City បានបន្តដំណើរការពារជើងឯកពានលីគអឺរ៉ុប UEFA Champions League របស់ពួកគេ ជាមួយនឹងការរកបានជ័យជម្នះយ៉ាងងាយស្រួលទៅលើក្រុមមកពីលីគដាណឺម៉ាក FC Copenhagen លទ្ធផល ៣-១ នៅជើងទី១ ក្នុងវគ្គ ១៦ក្រុមចុងក្រោយរដូវកាលនេះ។

ស្ថិតក្នុងការប្រកួតទៅទឹកដីដាណឺម៉ាក កីឡាករ Kevin de Bruyne បានបើកការស៊ុតនាំមុខនៅនាទី១០ ជាមួយនឹងគូប្រជែង Mattsson ស៊ុតវាយបកតាមស្មើនៅនាទី៣៤ ខណៈកូនក្រុមលោក Pep Guardiola ខ្សែបម្រើឆ្នើម Bernardo Silva និងកីឡាករ Foden បានរួមគ្នារកបាន ២គ្រាប់ជ័យជម្នះនៅនាទី៤៥ និងនាទី៩០+២ ។

រំលឹកផងថា ពេលនេះខ្សែបម្រើឆ្នើម Kevin de Bruyne ទើបរកបានតែ ២គ្រាប់ប៉ុណ្ណោះ ពីការលេងបាន ៧ប្រកួតក្នុងរដូវកាលនេះ បន្ទាប់ពីជាពីបញ្ហារបួសកាលពីខែមករា។

បញ្ជាក់ផងថា ប្រកួតជើងទី២ ក្រុមការពារតំណែងជើងឯក Manchester City នឹងបើកទ្វាផ្ទះទទួលក្រុម FC Copenhagen នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នៅទឹកដីអង់គ្លេសវិញម្តង ក្នុងប្រកួតកាត់សេចក្តីរកក្រុមឡើងវគ្គ ៨ក្រុមជាបន្តទៀត៕