(បរទេស)៖ ខ្សែបម្រើអន្តរជាតិអេស្ប៉ាញ Brahim Diaz ដែលត្រូវបានលោក Carlo Ancelotti ដាក់ចូលលេងជំនួស កន្លែង Jude Bellingham ដែលមានរបួសនោះ រកបានគ្រាប់ជ័យជម្នះ ១-០ ឱ្យ Real Madrid ទៅលើម្ចាស់ផ្ទះ RB Leipzig សម្រាប់ជើងទី១ នៃវគ្គ ១៦ក្រុមចុងក្រោយពានរង្វាន់អឺរ៉ុប UEFA Champions League នាយប់មិញនេះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃនេះ។

១គ្រាប់ជ័យជម្នះរបស់ Diaz គឺបានកើតឡើងត្រឹមចាប់ផ្តើមលេងវគ្គទី២ បាន ៣នាទីក្នុងការជួយក្រុមអេស្ប៉ាញទទួលបានជ័យជម្នះនៅប្រទេសអាល្លឺម៉ង់ និងជួយអធិរាជស Real មួយនេះស្ថិតក្នុងទីតាំងល្អមួយ ដើម្បីឈានទៅវគ្គ ៨ក្រុមជាបន្តទៀត ក្នុងរយៈពេល ១២សម័យកាលក្នុងចំណោម UCL ១៤សម័យកាលចុងក្រោយនេះ។

ក្នុងជំនួប ៩០នាទីពេញនោះដែរ កីឡាករ Benjamin Sesko ក៏មានឱកាសរកគ្រាប់នាំមុខឱ្យម្ចាស់ផ្ទះ Leipzig ផងដែរ ត្រឹមចាប់ផ្តើមលេងបាន ២នាទីប៉ុណ្ណោះពីការប្រើក្បាលតែតបញ្ចូលទី តែស្ថិតក្នុងជំហរក្រៅល្បែង (offside) ក្នុងចំណោមការស៊ុតចំគោលដៅ ៩លើកសរុប នៅពេលអ្នកចាំទី Andriy Lunin របស់ Real ធ្វើល្អក្នុងការរក្សា clean sheet។

Real Madrid អតីតជើងឯក UEFA Champions League ១៤សម័យកាលច្រើនជាងគេ នឹងបើកទ្វារកីឡដ្ឋាន Santiago Bernabeu ទទួលក្រុម RB Leipzig វិញម្តងនារាត្រីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤៕