(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរទិវានៃសេចក្តីស្រឡាញ់ ក្រុមហ៊ុន GANZBERG នឹងរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រីខ្នាតធំលំដាប់ស្តង់ដារខ្ពស់ ដែលប្រមូលផ្តុំទៅដោយកំពូលតារាចម្រៀងលំដាប់ប្រទេស នៅក្នុងផលិតកម្មរស្មីហង្សមាស ដែលកម្មវិធីនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងបរិវេនសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។

តោះចាំអីទៀត! ណាត់ពួកម៉ាកល្អ បងប្អូនល្អ និងក្រុមគ្រួសារជាទីស្រឡាញ់ ជាពិសេសមនុស្សដែលយើងស្រឡាញ់ទៅទទួលយកទស្សនីយភាព នៅពីមុខឆាកដ៏ធំ-ទំនើបលំដាប់ស្តង់ដារខ្ពស់ និងបានជួបផ្ទាល់ជាមួយនឹងកំពូលតារាចម្រៀងដែលជា IDOL របស់លោកអ្នក។

GANZBERG សូមជូនពរអ្នកក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់ ពោរពេញដោយក្តីស្រឡាញ់ ភាពកក់ក្តៅ និងពេលវេលាដ៏ស្និទ្ធស្នាលជាមួយមនុស្សពិសេសរបស់អ្នក។
GANZBERG ស្រឡាញ់តន្ត្រី និងចូលរួមលើកស្ទួយវិស័យទេសចរណ៍!
សូមពិសាដោយការទទួលខុសត្រូវ!៕