(ភ្នំពេញ)៖ WeWatch គឺជាក្រុមហ៊ុនផ្តល់សេវាកម្មទូរទស្សន៍ កម្មវិធីកម្សាន្ត (Cloud TV) ឈានមុខគេក្នុងប្រទេសកម្ពុជា។ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមហ៊ុន WeWatch បាន ប្រកាសពីភាពជាដៃគូជាមួយក្រុមហ៊ុន Rock Entertainment ដែលជាមជ្ឈមណ្ឌលកម្មវិធីទូរទស្សន៍ ដ៏ពេញនិយម និងសម្បូរបែប ទូទាំងពិភពលោក។ ភាពជាដៃគូនេះនាំមកជូនលោកអ្នក នូវប៉ុស្តិ៍ទូរទស្សន៍ផ្សាយបន្តផ្ទាល់ថ្មីចំនួន៤ បន្ថែមទៀត។

គេនៅចាំបានថា កាលពីចុងឆ្នាំ២០២៣ ក្រុមហ៊ុន WeWatch ក៏បានដាក់បញ្ចូលប៉ុស្តិ៍ថ្មីចំនួន១បន្ថែមដែរ គឺប៉ុស្តិ៍ TechStorm ដែលមានកម្មវិធីដូចជា ការបង្ហាញពីតារា K-pop កីឡា E-sports និងក៏ដូចជា Shark Tank US ដ៏ពេញនិយមផងដែរ។ បច្ចុប្បន្នក្រុមហ៊ុន មានប៉ុស្តិ៍អន្តរជាតិផ្សាយបន្តផ្ទាល់ជាង ១២០ប៉ុស្តិ៍ ភាពយន្តដែលទទួលបានពានរង្វាន់ជាង ១០០០រឿង។ ជាមួយការបន្ថែមកម្មវិធីចម្រុះ និងទាក់ទាញពី Rock Entertainment ឥឡូវនេះ WeWatch កំពុងផ្តល់ជូននូវកម្មវិធី និងព័ត៌មានកាន់តែទូលំទូលាយ ដើម្បីបំពេញតម្រូវការ និងចំណាប់អារម្មណ៍របស់អ្នកទស្សនា។ ROCK-Entertainment & ROCK-Action ធ្វើឲ្យលោកអ្នកទទួលបាននូវអារម្មណ៍រំភើប ដោយនាំមកជូននូវភាពយន្ដ និងរឿងភាគដ៏សម្បូរបែប ជាមួយនឹង Action movie ដ៏អស្ចារ្យ។ សម្រាប់អ្នកដែលចង់ទស្សនាភាពយន្តបែប Action គឺប៉ុស្តិ៍ ROCK Action ផ្តល់ជូន ២៤ម៉ោង ក្នុងមួយសប្តាហ៍។

ចំពោះ Global Trekker ប៉ុស្តិ៍ទូរទស្សន៍ ដែលបានពានរង្វាន់ជាច្រើនមួយនេះ បាននាំអ្នកទស្សនា ឲ្យមានអារម្មណ៍ថា ហាក់បីដូចជាបានធ្វើដំណើរផ្សងព្រេងជុំវិញពិភពលោក និងបានស្វែងយល់ពីវប្បធម៌ចម្រុះ ទេសភាពដ៏អស្ចារ្យ ក៏ដូចជាកំណប់ទ្រព្យលាក់កំបាំង ដែលទស្សនីយភាពទាំងនេះ មិនធ្លាប់ឃើញនៅលើប៉ុស្តិ៍ទូរទស្សន៍ដទៃទៀតពីមុនមក។

ZooMoo គឺជាប៉ុស្តិ៍ STEAM education ដែលណែនាំកូនតូចរបស់អ្នក អំពីការអប់រំ និងស្វែងយល់ពីភាពអស្ចារ្យនៃពិភពសត្វ។ ប៉ុស្តិ៍ដ៏គួរឲ្យចាប់អារម្មណ៍នេះ ត្រូវបានរចនាឡើងជាពិសេសសម្រាប់កុមារ មុនពេលចាប់ផ្តើមសាលាមត្តេយ្យ ដោយផ្តល់ជូននូវកម្មវិធីសប្បាយៗ និងការអប់រំដែលបណ្តុះការចង់ដឹងចង់ឃើញ និងសេចក្តីស្រឡាញ់របស់ពួកគេចំពោះសត្វ។ កុមារតូចៗអាចរៀនច្រៀងបទចម្រៀងដ៏ទាក់ទាញ និងស្គាល់មុខវិជ្ជាដូចជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា បរិស្ថាន សិល្បៈ និងគណិតវិទ្យា។

ក្នុងនាមជាដៃគូរសហការវាង WeWatch និង Rock Entertainment លោកអ្នកអាចបង្កើននូវបទពិសោធន៍ទស្សនា ក្នុងកម្រិតថ្មីមួយទៀត។ រីករាយជាមួយជម្រើស កម្សាន្តចម្រុះលំដាប់ផ្កាយ ៥ នៅផ្ទះលោកអ្នកផ្ទាល់តែម្តង។ សូមកុំខកខាន! ចាប់ពីថ្ងៃនេះរហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២៤ លោកអ្នកអាចធ្វើការទស្សនាសាកល្បង ដោយឥតគិតថ្លៃ ពេញមួយខែ។

តាមដានពួកយើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចជា Facebook, Telegram, YouTube, LinkedIn
ឬតាមគេហទំព័ររបស់យើង ៖ https://www.wewatch-kh.tv/

ចាប់ផ្តើមជាមួយ WeWatch ថ្ងៃនេះ!
ទាញយកកម្មវិធីដោយការស្កេនកូដ QR ដែលមាននៅលើ App Store, Google Play និង Huawei AppGallery៕