(ភ្នំពេញ)៖ សាលាភាពជាអ្នកដឹកនាំឡៃហ្គឺបានពង្រីកវិសាលភាព និងផ្តល់ឱកាសសិក្សាកាន់តែអស្ចារ្យ។ អស់រយៈពេលជាងមួយទស្សវត្សរ៍នៃប្រតិបត្តិការជាស្ថានប័នអង្គការក្រៅរដ្ឋាភិបាល ពេលនេះសាលាមានសេចក្តីសោមនស្សរីករាយជូនដំណឹងដល់សាធារណជន អំពីកម្មវិធីទទួលសិស្សចូលសិក្សាប្រចាំឆ្នាំដោយបង់ថ្លៃសិក្សា។ សិស្សដែលបំពេញលក្ខណគ្រាប់គ្រាន់ នឹងត្រូវបង់ថ្លៃចូលសិក្សាថា្នក់ទី៧ ដែលនឹងត្រូវចូលរៀននៅខែសីហា ឆ្នាំ២០២៤ ឬ សិស្សដែលមានអាយុចន្លោះ១០ ១១ និង១២ឆ្នាំ។

កម្មវិធីសិក្សាដ៏ពិសេសរបស់សាលាឡៃហ្គឺទទួលបានជោគជ័យយ៉ាងធំធេង និងត្រូវបានទទួលស្គាល់ ថាមានកម្រិតខ្ពស់ ទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ការសិក្សាដែលផ្តោតសំខាន់លើការអភិវឌ្ឍន៍ ជំនាញភាពជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាព តាមរយៈវិធីសាស្ត្រសិក្សាតាមបែបគម្រោង។ លើសពីនេះវា បានផ្ដល់ឱកាសឲ្យសិស្សានុសិស្សសិក្សា ស្វែងយល់នូវបញ្ហានានា ក្នុង តថភាពជាក់ស្តែង និងផ្តល់ជាគំនិតផ្តួចផ្តើមក្នុងការ ដោះស្រាយបញ្ហាទាំងនោះ។

កម្មវិធីសិក្សារបស់ LLA ត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា។ យោងតាមប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា លេខ ១៩០១ អយក.ប្រ.ក សញ្ញាបត្របញ្ចប់ការសិក្សាថ្នាក់ទី១២ ដែលចេញដោយ សាលាភាពជាអ្នកដឹកនាំឡៃហ្គឺ ត្រូវមានតម្លៃសមមូលនឹងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលចេញដោយ ក្រសួងអប់រំ យុវជន និងកីឡា។ សិស្សដែលបានបញ្ចប់ការសិក្សាចំនួន៦២នាក់ ក្នុងចំណោម ១០៣ នាក់របស់ សាលាឡៃហ្គឺ បានទៅបន្តការសិក្សានៅសកលវិទ្យាល័យ ល្បីៗក្នុងប្រទេសចំនួន១០ផ្សេងៗគ្នា រួមមានសហរដ្ឋអាមេរិក កាណាដា ជប៉ុន ថៃ ទួរគី និងឥណ្ឌូនេស៊ី។ សិស្សបញ្ចប់ការសិក្សាជាង២០នាក់ ផ្សេងទៀតកំពុងសិក្សានៅសាកលវិទ្យាល័យនានាក្នុងប្រទេសកម្ពុជា។

ឱកាសសិក្សាសម្រាប់ឆ្នាំទី១នេះ សាលាបានផ្តល់ជូននូវលក្ខណពិសេសដូចជា៖ មិនគិតតម្លៃសម្រាប់ការចុះឈ្មោះចូលសិក្សា និងដាក់ពាក្យ។ សាលាតម្រូវឲ្យសិស្សបង់ថ្លៃសិក្សា ដែលមានចំនួន ១៣៥០០ដុល្លារ និង សេវារដ្ឋបាល ចំនួន ១៥០០ដុល្លារ។ ជាពិសេសសម្រាប់សិស្សដែលចុះឈ្មោះចូលសិក្សានៅឆ្នាំនេះ តម្លៃសិក្សាចំនួន ១៣៥០០ ដុល្លារ នឹងរក្សានៅថេររហូតបញ្ចប់ការសិក្សា ។

សិស្សអាចចុះឈ្មោះចូលសិក្សាតាមរយៈគេហទំព័ររបស់សាលា www.ligeracademy.org ដើម្បីណាត់ថ្ងៃសម្ភាសន៍ ឬអាចទាក់ទងក្រុមការងាររបស់ សាលាដើម្បីសាកសួរព័ត៌មាន បន្ថែមតាមរយៈលេខ 099 555 883 (ភាសាខ្មែរ) ឬ 096 855 6068 (ជាភាសាអង់គ្លេស)។

សាលានឹងរៀបចំពិធីជួបជុំជាមួយអាណាព្យាបាលនៅសណ្ឋាគារ Sun & Moon Riverside ក្នុងរាជធានីភ្នំពេញ ដើម្បីផ្តល់ឱកាសដល់លោក លោកស្រីក្នុងការស្វែងយល់អំពី កម្មវិធីសិក្សា និងផ្តល់ព័ត៌មានអំពីការបើកទទួលចុះឈ្មោះចូលរៀន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ដែលនឹងធ្វើនៅថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ២០២៤ ចាប់ផ្តើមនៅម៉ោង ៦ល្ងាច ដល់ ម៉ោង៨:៣០។

ឱកាសចូលសិក្សានៅខែសីហា ឆ្នាំ២០២៤ មានកំណត់ សូមចុះឈ្មោះឥឡូវនេះ៕