(អាល្លឺម៉ង)៖ ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Harry Kane រកបាន ១គ្រាប់ចុងម៉ោង ពីការព្យាយាមតាមរកជ័យជម្នះ រឺស្មើឲ្យក្លិប FC Bayern Munich ដែលបានភ្លាត់លេងចាញ់ក្រុម VFL Bochum ៣-២ ក្នុងលីគ Bundesliga សប្តាហ៍ទី២២ និងជាការលេងចាញ់ ៣លើកជាប់គ្នា ក្នុងរយៈពេល ៩ថ្ងៃរបស់ពួកគេ។

ស្ថិតក្នុងការប្រកួតក្រុមដឹកនាំដោយលោក Thomas Tuchel បានបើកការនាំមុខដោយកីឡាករវ័យក្មេង Jamal Musiala ពីការលេងបាន ១៤នាទី មុនពេលក្នុងការប្រកួតនេះត្រូវបានបញ្ឈប់ចំនួនពីរលើកក្រោយមានការតវ៉ារបស់អ្នកគាំទ្រ។

នេះជាប្រកួតជើងទី២ ក្រុម Bochum រកបាន ៣គ្រប់យ៉ាងសំខាន់ពីការធ្វើបានដោយកីឡាករជប៉ុន Takuma Asano, Keven Schlotterbeck និងកីឡាករ Stoger ក្នុងប្រកួតដែលកីឡាករ Dajot Upamecano របស់ Bayern ត្រូវបានដកចេញពីទីលាន ក្រោយទទួលកាតក្រហមនៅនាទី៧៧ ជាឱកាសកីឡាករ Stoger ស៊ុតបាល់ពិន័យ ១១ម៉ែត្របានសម្រេច ខណៈនៅជើងទី១ ក្រុម Bayern យកឈ្នះដល់ទៅ ៧-០ ។

ខណៈនេះជាការស៊ុតបាន ២៥គ្រាប់របស់ខ្សែប្រយុទ្ធអង់គ្លេស Harry Kane នៅលីគអាល្លឺម៉ង់ ក្នុងរដូវកាលនេះជាមួយក្លិប FC Bayern Munich ។

ក្រុមរបស់លោក Tuchel ក្រោយឆ្លងកាត់ ២២ប្រកួតមកនេះពួកគេឈរលេខរៀងទី២ រកបាន ៥០ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Bayer Leverkusen ដែលកំពុងនាំមុខ ៥៨ពិន្ទុ ហើយនេះជាការលេងចាញ់ក្នុងលីគលើកទី៤ របស់ Bayern Munich ហើយប្រកួតសប្តាហ៍ទី២៣ ត្រូវជួបក្រុម RB Leipzig ។

Bayern Munich ជាក្រុមជើងឯកពានលីគ ១១សម័យកាលជាប់គ្នា នៅពេលនេះកំពុងប្រឈមមុខនឹងការគ្មានពានលើកក្នុងរដូវកាលនេះ ដោយពួកគេបានលេងចាញ់នៅការប្រកួតពាន German Super Cup កាលពីខែសីហា នឹងធ្លាក់ចេញពីពានរង្វាន់ German Cup ក្នុងជុំទី២ ក្រោមថ្វីជើងក្រុម Saarbrucken កាលពីខែវិច្ចិការ ឆ្នាំ២០២៣៕