(ភ្នំពេញ)៖ អតិថិជនជាង ៨000 នាក់បានរីករាយនឹង ការនាំមកជូននូវឆ្នាំថ្មីឆ្នាំរោងយ៉ាងសោមនស្សរីករាយ ខណៈដែលពួកគេបានចូលរួមក្នុង កម្មវិធីដ៏រំភើបជាច្រើន ដែលរៀបចំឡើងដោយភេសជ្ជៈតែត្រជាក់ Yeo’s ឈីងប៉ូលាំង នៅទូទាំងរាជធានីភ្នំពេញ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំចិនជាមួយនឹងការបញ្ចេញនូវ កំប៉ុងរូបរាងថ្មីទាន់សម័យ។

នៅចន្លោះពីថ្ងៃទី១ ដល់ថ្ងៃទី១១ ខែកុម្ភៈ អតិថិជនសរុបជាង ៨០០០នាក់ បានចូលរួមជាមួយនឹងការប្រារព្ធពិធីបុណ្យប្រពៃណីចិនមួយនេះ តាមរយៈកម្មវិធីសប្បាយៗជាច្រើនដែលបានធ្វើឡើងនៅទូទាំងរាជធានី។ សំណើច ភាពសប្បាយរីករាយ បានបន្លឺឡើង ខណៈពេលដែលអតិថិជននៅតាមផ្សាររាត្រីផ្សេងៗ តូបលក់អាហារ និងភោជនីយដ្ឋានសាច់អាំង ជក់ចិត្តទស្សនានូវទស្សនីយភាព ការរាំជាក្រុមបែបប្រពៃណីវប្បធម៌ចិន (Flash Mob)ដ៏រស់រវើក។

បរិយាកាសកាន់តែអ៊ូអរអឹងកង នៅពេលដែលអតិថិជនត្រូវបានអញ្ចើញឱ្យចូលរួមក្នុងការលេងល្បែង កម្សាន្ដនានា រួមមានការប្រកួតផ្លុំប៉េងប៉ោងជាដើម។ អតិថិជនដែលចូលរួមលេងកម្សាន្ដ ទទួលបាននូវភេសជ្ជៈតែត្រជាក់ Yeo’s ឈីងប៉ូលាំង ដែលមានកំណត់ដោយឥតគិតថ្លៃ ក៏ដូចជាអាំងប៉ាវមួយផងដែរ។

ជាមួយគ្នានេះ អតិថិជនដែលទិញទំនិញនៅតាមបណ្តាផ្សារទំនើប ក៏ទទួលបាននូវការភ្ញាក់ផ្អើលមួយផងដែរ ស្របពេលដែល ក្រុមហ៊ុន Yeo’s បានរៀបចំនូវការតាំងបង្ហាញរចនាបទកំប៉ុងថ្មីដ៏គួរឱ្យទាក់ទាញ ដើម្បីស្វាគមន៍ឆ្នាំថ្មី។ ផ្ទៃកំប៉ុងពណ៌ក្រហម ដែលជានិមិត្តរូបតំណាងឱ្យសេចក្តីរីករាយ ការជួបជុំ ភាពរឹងមាំ ភាពជោគជ័យ និងសំណាងល្អ ខណៈដែលរូបនាគតំណាងឱ្យវិសាលភាពនៃឆ្នាំថ្មី។

អតិថិជនដែលចូលរួមទាំងអស់ សុទ្ធតែមានឱកាសភ្លក់នូវរសជាតិដ៏ស្រស់ស្រាយនៃតែរុក្ខជាតិ ដែលផ្ដល់នូវសុខភាពល្អ ចម្រាញ់ចេញពីរុក្ខជាតិពិសេស ដើម្បីជួយកាត់បន្ថយកម្ដៅក្នុងរាងកាយ។ អតិថិជនដែលបានទិញ ភេសជ្ជៈតែត្រជាក់ Yeo’s ឈីងប៉ូលាំង ចំនួនមួយកេស នៅផ្សារម៉ាក្រូសែនសុខ ក្នុងអំឡុងយុទ្ធនាការផ្សព្វផ្សាយនេះ បានទទួលនូវអាំងប៉ាវ ចំនួនមួយ ដែលមានរង្វាន់ជាទឹកប្រាក់ និងរង្វាន់ផ្សេងៗទៀតជាច្រើន។ រីឯអតិថិជនដែលទិញភេសជ្ជៈតែត្រជាក់ Yeo’s ឈីងប៉ូលាំង ចំនួនមួយ អំឡុងពេលព្រឹត្តិការណ៍នៅផ្សារទំនើបអ៉ីអនម៉លភ្នំពេញ ឬអ៉ីអនម៉លសែនសុខ ក៏បានទទួលនូវអាំងប៉ាវផ្សងសំណាង ចំនួនពីរ ផងដែរ។

លោក Ozgur Simsek នាយកគ្រប់គ្រងនៃក្រុមហ៊ុន Yeo’s Cambodia បានលើកឡើងថា «ពិធីបុណ្យចូលឆ្នាំ ប្រពៃណីចិនគឺជាពេលវេលាដ៏ពិសេសមួយក្នុងការអបអរ ហើយក្រុមហ៊ុន Yeo’s Cambodia ពិតជាចង់ចូលរួម ចំណែកលើកកម្ពស់ស្មារតី ក្នុងឱកាសដ៏ពិសេសមួយនេះ។ ពួកយើងក៏ចង់ចែករំលែកនូវស្មារតីមួយនេះជាមួយ អតិថិជនរបស់យើង តាមរយៈកម្មវិធីចម្រុះផ្សេងៗផងដែរ»

លោកបានបន្ថែមថា៖ «ពួកយើងពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានឃើញអតិថិជនជាច្រើនទទួលបានភាពសប្បាយរីករាយ ជាមួយភេសជ្ជៈតែត្រជាក់ ឈីងប៉ូលាំង របស់យើង។ យើងទទួលបានការឆ្លើយតបយ៉ាងវិជ្ជមានពីសំណាក់អតិថិជនជននៅទូទាំងរាជធានីភ្នំពេញ ដែលចាប់អារម្មណ៍នឹងរចនាបទរូបនាគថ្មី ដែលពួកគេបាននិយាយថាពិតជាអស្ចារ្យណាស់។ យើងពិតជារីករាយ ក្នុងការបង្ហាញនូវកំប៉ុងរូបរាងថ្មីប្រកប ដោយភាពច្នៃប្រឌិត ដើម្បីអបអររដូវកាលនេះ ខណៈដែលយើងនៅតែបន្តផ្តល់នូវរសជាតិ ដ៏អស្ចារ្យនៃភេសជ្ជៈតែត្រជាក់ ឈីងប៉ូលាំង របស់យើង»

សូមកុំភ្លេចតាមដានបណ្តាញសង្គមរបស់ ក្រុមហ៊ុន Yeo's Cambodia ដើម្បីទទួលបានព័ត៌មានបន្ថែម និងដើម្បីកុំឱ្យខកខានទទួល បានដំណឹងពីកម្មវិធីបន្ដបន្ទាប់ទៀត នៅក្នុងប្រតិទិនរបស់ក្រុមហ៊ុន Yeo’s៕