(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាសឹង្ហាបុរី បាននិយាយនាពេលថ្មីនេះថា សិង្ហបុរីគ្រោងបោះទុនវិនិយោគជាង ៧៤៣លានដុល្លារ ទៅក្នុងបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត AI ក្នុងរយៈពេល៥ឆ្នាំខាងមុខ ដែលវានឹងអាចពង្រឹងជំហរប្រទេសនេះក្នុងនាមជាមជ្ឈមណ្ឌលអាជីវកម្ម និងការបង្កើតថ្មីរបស់ពិភពលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

នៅក្នុងសុន្ទរកថាមួយ កាលពីថ្ងៃសុក្រកន្លងទៅ ឧបនាយករដ្ឋមន្ត្រីសឹង្ហបុរី Lawrence Wong បាននិយាយថា សឹង្ហបុរីនឹងវិនិយោគច្រើនជាង ១ពាន់លានដុល្លារសឹង្ហបុរី ក្នុងរយៈពេល៥ឆ្នាំខាងមុខ ដើម្បីបង្កើនសមត្ថភាព AI របស់ប្រទេស។ Wong បាននិយាយថា ជាផ្នែកមួយនៃការវិនិយោគ សឹង្ហបុរីនឹងធ្វើការដើម្បីធានាថា វាអាចធានាបាននូវការចូលដំណើរការបន្ទះឈីបកម្រិតខ្ពស់ «ដែលមានសារៈសំខាន់ខ្លាំងណាស់ចំពោះការអភិវឌ្ឍ និងការដាក់ឱ្យប្រើប្រាស់ AI»។ ដូច្នេះ សឹង្ហបុរី ក៏នឹងធ្វើការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេនៅក្នុងប្រទេស និងជុំវិញពិភពលោក ដើម្បីបង្កើតមជ្ឈមណ្ឌល AI ដ៏ល្អឥតខ្ចោះ ដើម្បីជំរុញភាពច្នៃប្រឌិត ក្នុងសម័យបច្ចេកវិទ្យានេះ។

គួរជម្រាបថា សឹង្ហបុរីគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេ ដែលចេញផ្សាយជាសាធារណៈនៃគម្រោងវិនិយោគលើបច្ចេកវិទ្យា AI តាំងពីឆ្នាំ២០១៩។ ក្នុងខែធ្នូ ប្រទេសអាស៊ីអាគ្នេយ៍បមួយនេះ បានចាប់ផ្តើមនូវយុទ្ធសាស្រ្ត AI ជាតិ ២.០ ដែលជាគំនិតផ្តួចផ្តើម AI របស់ខ្លួន ដោយបង្ហាញពីវិធីរៀបចំសេដ្ឋកិច្ច ដើម្បីប្រើប្រាស់ AI ក្នុងន័យបង្កើនប្រសិទ្ធភាពការងារ ដល់កម្មករ និងអាជីវកម្មនានា៕