(សៀមរាប)៖ ជារៀងរាល់ថ្ងៃក្រុមការងារសម្អាតបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា បានកាត់សម្អាតស្មៅ បោសសម្អាតធូលីដីនៅតាមប្រាសាទ ដោយពួកគាត់បានបែងចែកជាក្រុមៗ បំពេញការងារទាំងក្នុង និងក្រៅបរិវេណប្រាសាទគ្រប់ពេលវេលា ដែលការងារនេះរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យតំបន់ប្រាសាទមានសោភ័ណភាពស្រស់ស្អាត។

ក្រៅពីកិច្ចការអភិរក្សដែលអាជ្ញាធរជាតិអប្សរា បាននិងកំពុងធ្វើជាប្រចាំ ហើយកិច្ចការទាំងនេះមិនអាចខ្វះបានចូលរួមពីសាធារណជន ក៏ដូចជាភ្ញៀវទេសចរបានទេ។

យើងទាំងអស់គ្នា ចូលរួមលើកកម្ពស់បរិស្ថានក្នុងរមណីយដ្ឋានអង្គរ ដើម្បីភាពស្រស់ស្អាត និងតម្លៃបេតិកភណ្ឌពិភពលោក៕