(ភ្នំពេញ)៖ ប្រជុំដោយកំពូលតារាចម្រៀងល្បីៗ នឹងចេញដំណើរទៅជួបបងប្អូនអ្នកពញាក្រែក ខេត្តត្បូងឃ្មុំ ជាមួយឆាកតន្រ្តីដ៏ធំអស្ចារ្យ និងវត្តមានកំពូលតារា ចម្រៀងជាច្រើនរូប ដែលជាអាយដលរបស់បងប្អូនដូចជា៖ លោក ណុប បាយ៉ារិទ្ធ កញ្ញា វី ឌីណែត លោក លីម តិចម៉េង លោក ថុល សុភិទិ លោក ស៊ឹម ច័ន្ធពន្លឺ លោក នាង ដាវីន នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីម៉ោង ៦ល្ងាចតទៅ នៅក្នុងដីឡូត៍ខាងត្បូងសាលាឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាប់ផ្លូវជាតិលេខ ៧២៕