(ភ្នំពេញ)៖ កាលពីសប្តាហ៍មុន ភេសជ្ជៈប៉ូវកម្លាំង វើក នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរៀបចំការប្រកួតបាល់ទាត់សប្បុរសធម៌សាជាថ្មី រវាងក្រុមបាល់ទាត់កីឡាករគុនខ្មែរ និងក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ដើម្បីផ្តល់ឱកាសឱ្យកីឡាករគុនខ្មែរសងសឹក។ តែយ៉ាងណាមិញ នូវតែក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវទទួលបានជ័យលាភី និងបានដណ្តើមទឹកប្រាក់ ៧,៧៧៧ដុល្លារ ពីភេសជ្ជៈប៉ូវកម្លាំង វើក ទៅប្រគល់ជូនមូលនិធិគន្ធបុប្ផា ដោយផ្ទាល់ដៃ។

ដោយឡែក ភេសជ្ជៈប៉ូវកម្លាំង វើក មិនត្រឹមតែផ្តល់ទស្សនីយភាពដ៏អស្ចារ្យ នៃការប្រកួតបាល់ទាត់សប្បុរសធម៌រវាងគូបដិបក្ខទាំងពីរក្រុមនោះទេ តែ វើក ក៏បានផ្តល់សេចក្តីរំភើបញាប់ញ័រដល់អ្នកស្នេហាគុនខ្មែរ និងបាល់ទាត់ ដែលបានមកទស្សនាការប្រកួតបាល់ទាត់ផ្ទាល់នៅពហុកីឡដ្ឋាន ជាតិ អូឡាំពិក ជាមួយនឹងរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ៥គ្រឿង។

សូមអបអរសាទរ ដល់អ្នកគាំទ្រការប្រកួតបាល់ទាត់សប្បុរសធម៌របស់ភេសជ្ជៈប៉ូវកម្លាំង វើក ទាំង ៥រូប រួមមាន៖

* ១) សុខ សោភី ភេទស្រី រស់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
* ២) អាត ឡូយ ភេទប្រុស រស់នៅភូមិពពេល ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង
* ៣) ស៊្រុន សំណាង ភេទប្រុស រស់នៅភូមិ២៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
* ៤) លន់ ម៉េងហ័រ ភេទប្រុស រស់នៅភូមិសូជី ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម
* ៥) សេង ចំរើន ភេទប្រុស រស់នៅផាត់សណ្តាយ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

គួរបញ្ជាក់ផងដែរថា ភេសជ្ជៈប៉ូវកម្លាំង វើក បានឧបត្ថម្ភគាំទ្រការប្រកួតបាល់ទាត់សប្បុរសធម៌របស់ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវបាន ៦លើកហើយ និងបានឧបត្ថម្ភថវិកាសរុបជាង ៥ម៉ឺនដុល្លារ ដើម្បីជួយទៅដល់មូលនិធិគន្ធបុប្ផា, អតីតកីឡាបាល់ទាត់ជម្រើសជាតិ ហួត សុគន្ធា, និងមណ្ឌលកុមារកំព្រាក្នុងខេត្តព្រៃវែង។ WURKZ បង្កើនថាមពល និងស្មារតី គាំទ្របាល់ទាត់សប្បុរសធម៌៕

*WURKZ បង្កើនថាមពលឥតឈប់ឈរ!