(ឡុងដ៍)៖ ខ្សែបម្រើក្លិប Burnley កីឡាករ Aaron Ramsey ត្រូវអវត្តមានសម្រាប់រយៈពេលដែលនៅសេសសល់ ក្នុងរដូវកាលនេះ បន្ទាប់ពីមានរបួសជង្គង់ អំឡុងពេលប្រកួតចាញ់ ៥-០ របស់ពួកគេពេលប៉ះក្លិប Arsenal។ នេះបើតាមសម្តីអ្នកចាត់ការ Vincent Kompany ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។

កីឡាករវ័យ ២១ឆ្នាំ ដែលបានបង្ហាញខ្លួន ១៤លើកក្នុងលីគសម្រាប់ក្លិប Burnley ក្នុងរដូវកាលនេះ បានចាកចេញពីទីលាន ដោយការសែងចេញ ពីការប្រកួតកាលពីថ្ងៃសៅរ៍។

​សូមជម្រាបថា Burnley ដែលកំពុងស្ថិតនៅចំណាត់ថ្នាក់ទី១៩ ក្នុងតារាងលីគ Premier League នោះ នឹងធ្វើដំណើរទៅជួបក្លិប Crystal Palace នៅថ្ងៃរាត្រីសៅរ៍ស្អែកនេះ៕