(ហ្គាសហ្គូវ)៖ អ្នកចាំទីក្លិបស្តុតឡេន Celtic កីឡាករ Joe Hart នឹងចូលនិវត្តន៍នៅពេលចប់រដូវកាលនេះ ដោយលើកឡើងថា លោកមានអារម្មណ៍ថា «រាងកាយនៅរឹងមាំ» ប៉ុន្តែចង់បញ្ចប់អាជីពនេះ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។

អតីតកីឡាករចាំទីក្រុមជម្រើសជាតិអង់គ្លេស និងក្លិប Manchester City វ័យ ៣៦ឆ្នាំរូបនេះ ថ្មីៗនេះបានប្រាប់ក្លិប Celtic ថា នេះជារដូវកាលទី៣ របស់លោកហើយនៅក្លិបដែលមានមូលដ្ឋាននៅទីក្រុង Glasgow ហើយវានឹងជារដូវកាលចុងក្រោយ។

Hart ធ្លាប់លេងឱ្យក្រុមជម្រើសជាតិអង់គ្លេសចំនួន ៧៥លើក។ ជាមួយគ្នានោះ លោកធ្លាប់បានឈ្នះពានរង្វាន់ចំនួន៦ ជាមួយក្លិប City និង Celtic។

លោកបានប្រាប់ទូរទស្សន៍ Celtic ថា «ខ្ញុំចង់ប្រកាសថា នៅខែមិថុនាខាងមុខ ខ្ញុំនឹងឈប់លេងបាល់ទាត់ហើយ។ នេះជាអ្វីដែលខ្ញុំបានគិតអស់មួយរយៈពេលមកហើយ»