(ភ្នំពេញ)៖ ម្ចាស់គម្រោងសំណង់ និងអ្នកសាងសង់ជិតមួយរយក្រុមហ៊ុនបានជួបជុំគ្នានៅផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គា ម៉ល ក្នុងពិធីជួបជុំក្រោមប្រធានបទ «ជីប ម៉ុង អ៉ីនដាស្ទ្រីស៍ ជម្រើសទីមួយក្នុងវិស័យសំណង់» ដើម្បីស្វែងយល់បន្ថែមពីផលិតផលសំណង់ដ៏សម្បូរបែបដែលមានគុណភាពខ្ពស់ ក៏ដូចជាការគ្រប់គ្រងសង្វាក់ផលិតកម្មស្តង់ដារអន្តរជាតិ និងការផ្តល់សេវាកម្មជាទីគាប់ចិត្តសម្រាប់អតិថិជន របស់ក្រុមហ៊ុន ជីប ម៉ុង អ៉ីនដាស្ទ្រីស៍ កាលពីថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជ ជីប ម៉ុង បានថ្លែងថា ខណៈដែលវិស័យសំណង់ក្នុងស្រុកមានការរីកចម្រើន ក្រុមហ៊ុន ជីប ម៉ុង អ៉ីនដាស្ទ្រីស៍ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកបច្ចេកវិទ្យ និងគ្រឿងចក្រទំនើបៗមកប្រទេសកម្ពុជា ក៏ដូចជាបណ្តុះបណ្តាលធនធានមនុស្សជាច្រើន ដើម្បីបង្កើតផលិតផលក្នុងស្រុកដ៏សម្បូរបែប មានគុណភាពខ្ពស់ និងមានសុក្រិតភាពបំផុតដើម្បីឆ្លើយតបនឹងតម្រូវការសម្ភារៈសាងសង់ក្នុងប្រទេស។

លោកស្រី គឹម ចាន់ថា អគ្គនាយិកា ក្រុមហ៊ុន ជីប ម៉ុង អ៉ីនដាស្ទ្រីស៍ បានបន្ថែមថាក្រុមហ៊ុនអាចឈរជើងយ៉ាងរឹងមាំនៅក្នុងទីផ្សារ និងទទួលបានការទុកចិត្តខ្ពស់បំផុតពីអតិថិជនដោយឈលើគោលការណ៍ចម្បង៣ដូចខាងក្រោម៖

* យើងផ្តោតលើគុណភាពផលិតផលជាចម្បង ដែលការផលិតត្រូវស្របតាមបទដ្ឋាន ISO
* យើងផ្ដល់សេវាកម្មរហ័ស និងជាទីទុកចិត្តជូនអតិថិជន
* រាល់ផលិតផលមានការធ្វើតេស្តពិសោធន៍យ៉ាងយកចិត្តទុកដាក់ពីក្រុមបច្ចេកទេសជំនាញជាមុន។

ជីប ម៉ុង អ៉ីនដាស្ទ្រីស៍ ជាក្រុមហ៊ុនផលិត និងផ្គត់ផ្គង់សម្ភារៈសំណង់នាំមុខគេក្នុងប្រទេសមានដូចជាបេតុងលាយស្រេច ក្បឿង និងទុយោ ដែលបានប្រើប្រាស់បច្ចេកវិទ្យា និងគ្រឿងចាក់ទនើបបំផុតពីអឺរ៉ុប និងវត្ថុធាត់ដើមដែលមានគុណភាពខ្ពស់បំផុត ក៏ដូចជាអនុវត្តដំណើរការគ្រប់គ្រងគុណភាពដែលមានស្តង់ដារ ISO 9001:2015 ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់លេខ 085/069/066 990 222 ៕