(បរទេស)៖ គិតមកទល់បច្ចុប្បន្ន មានកីឡាករបាល់ទាត់ឆ្នើមៗចំនួន ៥នាក់ប៉ុណ្ណោះ ដែលបានកំពុងក្តោបក្តាប់កំណត់ ត្រារកបានច្រើនគ្រាប់ជាងគេ ក្នុងប្រត្តិសាស្រ្តពានរង្វាន់អឺរ៉ុប UEFA Champions League ដោយមានម្នាក់បានព្យួរស្បែកនៅលើជញ្ជាំងហើយផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា Live Score នៅថ្ងៃនេះ។

ពាន European Cup ដែលត្រូវបានគេប្តូរឈ្មោះមកជា Champions League កាលឆ្នាំ១៩៩២ គឺត្រូវបានក្រុមខ្លាំងៗនៅទ្វីបអឺរ៉ុប ប្រកួតប្រជែងគ្នាជារៀងរាល់ឆ្នាំ និងមានអាយុកាល ៦៩ឆ្នាំមកផងដែរ គ្រាដែលមានកីឡាករតែ ៥រូបប៉ុណ្ណោះដែលស៊ុតបញ្ចូលទីបានច្រើនជាងគេមានដូចខាងក្រោម។

១៖ Cristiano Ronaldo ស៊ុតបាន ១៤០គ្រាប់ច្រើនជាងគេ និងឈ្នះពានរង្វាន់ UEFA Champions League បាន ៤លើកផងដែរជាមួយក្លិប Manchester United និង Real Madrid។

២៖ Lionel Messi ស៊ុតបាន ១២៩គ្រាប់នៅ UCL ដោយរួមចំណែកក្លិបអ្នកមានបុណ្យ FC Barcelona ឈ្នះពានធំនេះបាន ៤លើកទៀតផង មុនពេលចាកចេញទៅលេងឱ្យក្លិបបារាំង Paris Saint Germain។

៣៖ Robert Lewandowski ដែលកំពុងប្រកបអាជីពបាល់ទាត់ក្នុងក្លិប FC Barcelona នោះ ស៊ុតបាន ៩៣គ្រាប់ និងធ្លាប់ឈ្នះ Champions League បានតែ ១លើកប៉ុណ្ណោះកាលឆ្នាំ២០២០ ជាមួយក្លិបអាល្លឺម៉ង់ Bayern Munich។

៤៖ Karim Benzema កីឡាករបារាំងស៊ុតបាន ៩០គ្រាប់ ដោយបានឈ្នះពាន UEFA Champios League កាលលេងឱ្យ Real Madrid ក្រោយពេលចូលលេងពានអឺរ៉ុបនេះលើកដំបូង តាំងពីលោកមានអាយុទើបតែ ១៧ឆ្នាំមកម្ល៉េះ ក្នុងក្លិប Lyon។

៥៖ Raul កីឡាករអន្តរជាតិអេស្ប៉ាញស៊ុតបាន ៧១គ្រាប់នៅ UCL និងឈ្នះពាននេះបាន ៣លើកផងដែរ សម្រាប់អធិរាជស Real Madrid ដែលជាក្លិបស្ថិតក្នុងទឹកដីកំណើតរបស់លោកផងដែរ៕