(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស CAMBODIA BEER BOND FOR MORE TOUR CONCERT និងព្រឹត្តិការណ៍គុនខ្មែរ របស់ CAMBODIA BEER នឹងប្រព្រឹត្តឡើងនៅចុងសប្តាហ៍នេះ ដែលមានរយៈពេល ២ថ្ងៃ គឺថ្ងៃទី២៤ និង២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ព្រឹត្តិការណ៍ទាំង ៣ នឹងរៀបចំឡើងនៅទីតាំងរួមមាន៖

* ខេត្តកំពង់ធំ ៖ ព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស CAMBODIA BEER BOND FOR MORE TOUR CONCERT សហការជាមួយផលិតកម្ម ហង្សមាស នឹងធ្វើឡើងនៅថ្ងៃទី២៤ និង២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨យប់តទៅ មានទីតាំងនៅក្នុងតារាងបាល់ទាត់ សាលាបឋមសិក្សា ហ៊ុន សែន ទួលដំណាក់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

* ខេត្តសៀមរាប៖ ព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស CAMBODIA BEER BOND FOR MORE TOUR CONCERT សហការជាមួយផលិតកម្ម សាន់ដេ នឹងធ្វើឡើងនៅថ្ងៃទី២៤ និង២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨យប់តទៅ មានទីតាំងនៅដីឡូតិ៍ជិតហ្ការ៉ាស់សាំង ប៉ាប៉ា ស្រុកជីក្រែង ខេត្តសៀមរាប។

* ខេត្តកណ្តាល៖ មហាព្រឹ្តត្តិការណ៍ CAMBODIA គុនខ្មែរ នឹងធ្វើឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ចាប់ពីម៉ោង ៨យប់តទៅ និងព្រឹត្តិការណ៍ប្រគំតន្ត្រី CAMBODIA BEER BOND FOR MORE CONCERT នឹងធ្វើឡើងនៅថ្ងៃទី២៥ ចាប់ពីម៉ោង ៨យប់តទៅ ដែលព្រឹត្តិការណ៍ទាំងពីរមានទីតាំងនៅខាងក្រោយវត្តអរិយក្សត្រ ច្រកចូលបុរីទួលសង្កែ សង្កាត់អរីយក្សត្រ ក្រុងអរីយក្សត្រ ខេត្តកណ្តល។

អ្នកនៅខេត្តកំពង់ធំ សៀមរាប និងកណ្តាល កុំភ្លេចចូលរួមទស្សនាមហាព្រឹត្តិការណ៍ទាំង ៣ ដោយសេរីនាពេលចុងសប្តាហ៍នេះ៕

*CAMBODIA BEER បង្កើនភាពស្និទ្ធស្នាល! រង្វាន់ធំ!
ពិសាដោយការទទួលខុសត្រូវ