(បរទេស)៖ ហង្សក្រហម Liverpool ត្រូវបានចាប់ឆ្នោតជួបគូប្រកួត Sparta Prague គ្រាដែលក្លិបអង់គ្លេសមួយទៀត Brighton ត្រូវប៉ះក្រុមអ៊ីតាលី AS Roma ពីក្នុងវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់លំដាប់ទី២ អឺរ៉ុប UEFA Europa League 2023-2024។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃនេះ។

Liverpool ស្ថិតក្រោមការបង្វឹករបស់លោក Jurgen Klopp បានឈានមកដល់វគ្គនេះ តាមរយៈយកឈ្នះគូប្រជែង LASK នៅកីឡដ្ឋាន Anfield ពីក្នុងវគ្គ ៣២ក្រុម មុនពេលចាប់ឆ្នោតប៉ះក្រុមរបស់សាធារណរដ្ឋឆេកនាយប់មិញនេះ សម្រាប់វគ្គចាញ់-ធ្លាក់ជាបន្តទៀតដែលនឹងធ្វើឡើងនៅថ្ងៃទី០៧ ខែមីនា ក្នុងជើងទី១ ខណៈជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី១៤ នៃខែដដែល ឆ្នាំ២០២៤។

ខាងក្រោមនេះ ជាលទ្ធផលចាប់ឆ្នោតសម្រាប់វគ្គ ១៦ក្រុម UEL ទាំងស្រុងរួមមាន៖
Sparta Prague v Liverpool
Marseille v Villarreal
Roma v Brighton
Benfica v Rangers
Freiburg v West Ham
Sporting Lisbon v Atalanta
AC Milan v Slavia Prague
Qarabag v Bayer Leverkusen។

គួរបញ្ជាក់ផងថា Sevilla របស់អេស្ប៉ាញ ជាក្រុមដែលជោគជ័យក្នុងពាននេះជាងគេ ដោយឈ្នះបាន ៧លើកច្រើនជាងគេដាច់ តាមពីក្រោយដោយ Liverpool, Inter Milan, Juventus និង Atletico Madrid ឈ្នះបាន ៣ដងដូចគ្នា៕