(ភ្នំពេញ)៖ ក្រុមហ៊ុនស្មាតហ្វូន realme ដែលជាប្រេនស្មាតហ្វូនល្បីខ្លាំងលើពិភពលោក នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានរៀបចំកម្មវិធីប្រកាសបង្ហាញជាផ្លូវការ នូវស្មាតហ្វូនស៊េរីថ្មីបំផុត គឺ realme Note 50 ដែលជាស្តេចគុណភាពថ្មី ក្នុងតម្លៃពិសេសនឹកស្មានមិនដល់គឺ៨៩ដុល្លារ ចំពោះ Ram (4GB+4GB/64GB) និង៩៩ដុល្លារ ចំពោះ Ram (4GB+4GB/128GB)។

កម្មវិធីនេះ បានរៀបចំឡើងយ៉ាងអធិកអធម្មនៅសណ្ឋាគារលំដាប់ផ្កាយ៥ សុខា ដោយមានការអញ្ជើញចូលរួមពីសំណាក់ដៃគូហាងទូរស័ព្ទ realme ទូទាំងប្រទេសផងដែរ។

លោក Allen Choi ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន realme នៅកម្ពុជា បានបញ្ជាក់ថា «ស្មាតហ្វូនស្តេចគុណភាព realme Note 50 ជាជំហានដ៏អស្ចារ្យមួយរបស់ក្រុមហ៊ុន realme ក្នុងការនាំមកនូវស្មាតហ្វូន ស្តេចគុណភាពដែលមានតម្លៃក្រោម១០០ដុល្លារ ជូនដល់អតិថិជនទាំងអស់ ស្របនឹងពាក្យស្លោកថ្មីថា Make it real ដែលសំដៅដល់ការធ្វើឲ្យក្តីស្រមៃអតិថិជនក្លាយជាការពិត! realme Note 50 បានបង្ហាញខ្លួន ក្នុងទីផ្សារក្នុងនាមជាស្តេចគុណភាព មានភាពធន់រឹងមាំខ្លាំងសូម្បីឡានកិនក៏មិនបែក ហើយមានប្រព័ន្ធ IP54 ការពារពីការជ្រាបទឹក ថែមទាំងម៉ាស៊ីនធានាដំណើរការល្អរហូតដល់៤៨ខែ»

គោលការណ៍ ក្នុងការផលិត realme Note 50 គឺជាការប្តេជ្ញាចិត្តចំពោះភាពជឿជាក់ និងយូរអង្វែង។ បច្ចេកវិទ្យាការពារជំរាបទឹក និងធូលី IP54 អាចជួយការពារការជ្រាបទឹក ខណៈដែលគម្របកញ្ចក់ ការពារមានកម្លាំងរឹងមាំខ្ពស់ និងរចនាសម្ព័ន្ធអាលុយមីញ៉ូមខាងក្នុង អាចការពារបានល្អបំផុតចំពោះការធ្លាក់ឬកិន បើប្រៀបធៀបនឹងស្មាតហ្វូនតម្លៃប្រហែលគ្នា។

ជាមួយនឹងការយកចិត្តទុកដាក់ ពីក្រុមស្រាវជ្រាវនិងអភិវឌ្ឍរបស់ realme អ្នកប្រើប្រាស់អាចទន្ទឹងរង់ចាំបទពិសោធន៍ម៉ាស៊ីន ដំណើរការយ៉ាងរលូនរហូតដល់៤៨ខែ។ លើសពីនេះទៅទៀត វាកាន់ថ្មបានយូរ ដូចស្មាតហ្វូនកម្រិតកំពូល។ ថ្មបន្ទាប់ពីសាកចុះឡើងរហូតដល់១២០០ដង នៅតែរក្សាបានគុណភាពល្អនៃសមត្ថភាពថ្ម។ តាមការគណនាដោយផ្អែកលើការសាកមួយដង ក្នុងមួយថ្ងៃ ស្មាតហ្វូននេះ អាចឲ្យយើងប្រើដោយទំនុកចិត្ត ក្នុងរយៈពេល៣ឆ្នាំ។

realme Note 50 ត្រូវបានបំពាក់ដោយបន្ទះឈីបខ្លាំង Octa-core UNISOC T612 ដែលមានពិន្ទុគោល AnTuTu 245,343 ធ្វើឱ្យមានលក្ខណៈខុសពីគូប្រកួតប្រជែង ជាមួយនឹងដំណើរការហ្គេមល្អជាង និងល្បឿនដំណើរការកម្មវិធីលឿនជាង។

ភ្ជាប់ជាមួយ RAM បន្ថែមសរុបទំហំ 8GB (4+4GB) និង ROM ដល់ទៅ 128GB និងអាចបន្ថែមទំហំផ្ទុករហូតដល់ 2TB នោះ realme Note 50 ធានាបាននូវការប្រើប្រាស់ប្រចាំថ្ងៃ និងទំហំផ្ទុកដ៏សម្បូរបែប។ ដំណើរការឈានមុខគេ ដែលអមជាមួយនឹងថាមពលថ្មធំ 5000mAh អនុញ្ញាតឲ្យចាក់តន្ត្រីបន្តរហូតដល់១០៦ម៉ោង ផ្តល់នូវការធានាការប្រើប្រាស់យូរអង្វែង៕