(ភ្នំពេញ)៖ វិទ្យាស្ថានខេមអេដ ដែលជាគ្រឹះស្ថានអប់រំផ្នែកគណនេយ្យ និងហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា បានរៀបចំកម្មវិធី ជួបជុំសិស្សនិស្សិតថ្នាក់អនុបណ្ឌិតលើកទី២ ប្រកបដោយភាពជោគជ័យដែលអនុញ្ញាតឲ្យនិស្សិតពីគ្រប់ឆមាសបានស្គាល់គ្នា និងមានការចូលរួមផ្ទាល់របស់តំណាងពីបណ្ដាក្រុមហ៊ុនផងដែរ ខណៈពេលដែលវគ្គសិក្សាទី៤ សម្រាប់ថ្នាក់ក្រោយបរិញ្ញាបត្រ (Masters in Accounting & Finance) ដែលមានគួបផ្សំនឹងកម្មវិធីសិក្សា ACCA បានចាប់ផ្តើមដោយរលូន។ កម្មវិធីនេះបានធ្វើឡើងនៅសណ្ឋាគារ Hyatt Regency Phnom Penh កាលពីពេលថ្មីៗនេះ ក្នុងគោលបំណងគោរព និងអបអរសាទរចំពោះស្នាដៃឆ្នើមរបស់សិស្សនិស្សិតនៅក្នុងកម្មវិធីសិក្សាកន្លងមក និងផ្សារភ្ជាប់ទំនាក់ទំនងរវាងនិស្សិត។

នាយកសាលាវិទ្យាស្ថានខេមអេដ ខេ សុីបាណេត បានថ្លែងថា នេះគឺជាកម្មវិធីដ៏មានអត្ថន័យ អប់រំដល់និស្សិតដែលជាធនធានដ៏សំខាន់ក្នុងការប្រើប្រាស់ជំនាញ គណនេយ្យ និងហិរញ្ញវត្ថុ ប្រកបដោយស្តង់ដារ និងបានលើកទឹកចិត្តនិស្សិតក្នុងការខិតខំសិក្សាដើម្បីទទួលបានជ័យលាភីលេខ១ ក្នុងការប្រឡងអន្តរជាតិ ACCA និង CAT ដែលនឹងត្រូវទទួលបានការឧបត្ថម្ភពីវិទ្យាស្ថាខេមអេដ ក្នុងការធ្វើទស្សនកិច្ចសិក្សានៅចក្រភពអង់គ្លេស ។

បន្ទាប់មកកញ្ញា Song Sreyratha ដែលបានបញ្ចប់ថ្នាក់ ACCA និងបច្ចុប្បន្នជា Audit Partner នៅក្រុមហ៊ុនសវនកម្មអន្តរជាតិ BDO Cambodia និងលោកប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន HEINEKEN Cambodia ក៏បានចែករំលែកនូវគុណវុឌ្ឍិដែលជាតម្រូវការរបស់ក្រុមហ៊ុន ហើយក៏បានលើកទឹកចិត្តឱ្យនិស្សិតខិតខំប្រឹងប្រែងក្នុងការកញ្ចប់ការសិក្សាថ្នាក់ក្រោយបរិញ្ញាបត្រ និង ACCA ដើម្បីចាប់យកនូវការងារដែលជាក្ដីស្រមៃក្នុងជំនាញគណនេយ្យ និងហិរញ្ញវត្ថុនេះ។

លើសពីនេះទៅទៀត អតីតនិស្សិតថ្នាក់អនុបណ្ឌិត Ms. So Nyvanrady ក៏បានចែករំលែកគន្លឹះសំខាន់ៗដើម្បីបញ្ចប់កម្មវិធីសិក្សានេះឱ្យបានជោគជ័យ។
។ ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះនិស្សិតប្រមាណជា១៥០ នាក់បានចូលរួមយ៉ាងសកម្មនៅក្នុង networking game ព្រមទំាងទទួលបានរង្វាន់ដែលឧបត្ថម្ភដោយ Voltra Motors, FoodPanda, XLabs , Hyatt Regency Hotel, LAMY Pens, Sombok Restaurant និង Heineken Cambodia។
កម្មវិធីសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ  ព្រមទំាងកម្មវិធី ACCA ដែលផ្តល់ដោយវិទ្យាស្ថានខេមអេដ អនុញ្ញាតឲ្យសិស្សទទួលបាននូវចំណេះដឹង និងទ្រឹស្ដីដ៏ទូលំទូលាយក្នុងការអភិវឌ្ឍនអាជីពការងារ និងទទួលបានពិសោធន៍ជាក់ស្តែងក្នុងវិស័យគណនេយ្យហិរញ្ញវត្ថុ គណនេយ្យ គ្រប់គ្រង ពន្ធដារ សវនកម្ម និងយុទ្ធសាស្រ្តអាជីវកម្ម។

ម្យ៉ាងទៀត
អតីតនិស្សិតមកពីវិទ្យាស្ថានខេមអេដ ភាគច្រើនទទួលបានមុខតំណែងនៅក្នុងក្រុមហ៊ុនដ៏មានកិត្យានុភាពដូចជាក្រុមហ៊ុនសវនកម្មអន្តរជាតិ Deloitte, KPMG, Ernst & Young, PwC, BDO, Grant Thornton និង Baker Tilly ដែលធ្វើឱ្យសាលាមានកេរ្តិ៍ឈ្មោះល្បីល្បាយ និងជាប្រភពនៃទេពកោសល្យដែលក្រុមហ៊ុនអាចទុកចិត្តបាន។

សូមបញ្ជាក់ថា ខេមអេដគឺជាវិទ្យាស្ថានតែមួយគត់ក្នុងប្រទេសកម្ពុជាដែលមានលក្ខណៈសម្បត្តិផ្នែកហិរញ្ញវត្ថុ ដែលទទួលស្គាល់ទាំងក្នុងតំបន់ និងសកលលោក និងផ្តល់ឱ្យនិស្សិតកម្ពុជាទទួលបាននូវឱកាសពិសេសក្នុងការបន្តអាជីពរបស់ពួកគេនៅបរទេស។ សម្រាប់សិស្សដែលចាប់អារម្មណ៍ក្នុងកម្មវិធី Masters in Accounting & Finance + ACCA អាចស្វែងរកព័ត៌មានលម្អិតនៅលើគេហទំព័រផ្លូវការរបស់សាលាគឺ www.cam-ed.com ។

កម្មវិធីនេះផ្តល់ជូននូវថ្នាក់រៀនពេលល្ងាច និងចុងសប្តាហ៍ដែលនិស្សិតអាចបត់បែនបាន ជាមួយនឹងការបញ្ចុះតម្លៃសាជីវកម្មសម្រាប់ក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ ដែលប្តេជ្ញាគាំទ្រដល់ការអភិវឌ្ឍន៍វិជ្ជាជីវៈរបស់បុគ្គលិករបស់ពួកគេ៕