(ភ្នំពេញ)៖ ក្រុមហ៊ុនទូរសព្ទដៃឈានមុខគេនៅកម្ពុជា OPPO បានប្រកាសលក់ទូរស័ព្ទស្មាតហ្វូន OPPO Reno11 Series 5G ចំនួន៣ម៉ូដែលក្នុងពេលតែមួយ ជាមួយនឹងតម្លៃមហាពិសេស មុខងារមហាទំនើបចុងក្រោយ បំពេញបានគ្រប់តម្រូវការរបស់ប្រជាពលរដ្ឋក្នុងសម័យបច្ចេកវិទ្យាទំនើបនេះ។

ពិធីសម្ពោធស្មាតហ្វូនស៊េរីថ្មី OPPO Reno11 Series 5G ជាផ្លូវការនេះ ធ្វើឡើងនារាត្រីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារលំដាប់ផ្កាយ៥ ហៃយ៉ាត់ រីជេនស៊ី រាជធានីភ្នំពេញ ជាមួយនឹងបរិយាកាសដ៏អធិកអធម ក្រោមការយាងចូលរួមពីភ្ញៀវកិត្តិយសពិសេស ព្រះនាងតូច នរោត្តម ជេនណា ជាមួយនឹងវត្តមានទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុន OPPO ទាំង៣រូប មានកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី លោក ថេណា និងកញ្ញា រ៉េត ស៊ូហ្សាណា ព្រមទាំងតារាប្រុសស្រីល្បីៗជាច្រើនរូបទៀត។

OPPO បានដាក់បង្ហាញស្មាតហ្វូន OPPO Reno11 Series 5G ជំនាន់ថ្មីរបស់ខ្លួនរហូតទៅដល់៣ម៉ូដែល ដែលរួមមាន Reno11 5G, Reno11 F និង Reno11 Pro 5G ទាំងការរចនា ប្រព័ន្ធកាមេរ៉ា កម្លាំងម៉ាស៊ីន និងបច្ចេកវិទ្យា AI គឺសុទ្ធសឹងតែជាបច្ចេកវិទ្យាចុងក្រោយ។

សម្រាប់ការរចនាដ៏ថ្មីសន្លាងដែលមិនធ្លាប់មានពីមុនមកនេះ បានបំផុសគំនិតពីធម្មជាតិពិតៗ ផ្តល់ជូននូវភាពស្រស់ស្រាយរាល់ពេលដែលយើងសម្លឹងមើល។ រីឯគុណភាពប្រព័ន្ធកាមេរ៉ាថតរូប Portrait បានធ្វើបច្ចុប្បន្នភាពកាន់តែប្រសើរជាងមុន ធ្វើឱ្យអ្នកទទួលបានរូបភាពហាក់ដូចជាថតរូបក្នុងស្ទូឌីយោ ទាំងគុណភាព ការចាប់ប្លង់ និងពន្លឺ។ បន្ថែមពីនេះ មុខងារ 2x optical zoom អាចទាញផ្ទៃខាងក្រោយមកកាន់តែកៀករូបមនុស្ស និងធ្វើឱ្យព្រាលផ្ទៃខាងក្រោយ ធ្វើឱ្យរូបភាព Portrait កាន់តែលេចធ្លោ និងនៅតែអាចរក្សាទម្រង់មុខមនុស្សបានស្អាតធម្មជាតិ មិនធ្វើឱ្យខូចទ្រង់ទ្រាយនោះទេ។

លើសពីនេះ OPPO Reno11 Series 5G ទាំងនៅលើកាមេរ៉ាមុខ និងក្រោយអាចថតវីដេអូបានកម្រិត 4K។ ចំពោះអេក្រង់វិញ OPPO Reno11 Series 5G បំពាក់ជាមួយអេក្រង់ប្រភេទ 3D គាំទ្រដោយកញ្ចក់ AMOLED Display មានគែមកោង និងមានទំហំ 6.7Inch ព្រមទាំងមានសមត្ថភាពខ្ពស់អាចបង្ហាញរូបភាព និងវីដេអូចេញបានក្នុងកម្រិត FHD+ ថែមទៀតផង។ ចំណែកថាមពលថ្មវិញ Reno11 និង Reno11 F មានកម្លាំង 5000mAh និងគាំទ្របច្ចេកវិទ្យា 67W SUPERVOOC ដោយឡែក Reno11 Pro មានកម្លាំងថ្ម 4600mAh និងគាំទ្របច្ចេកវិទ្យា 80W SUPERVOOC។

ក្រៅពីនេះ OPPO ក៏មានសម្ពោធប្រព័ន្ធប្រតិបត្តិការថ្មី ColorOS 14 ដែលមានមុខងារពិសេសៗជាច្រើន ដូចជា Smart Image Matting, File Dock, Smart Touch និងមុខងារ LinkBoost។ លើសពីនេះក៏មានការប្រកាសផលិតផល IOT ដូចជា OPPO Pad Neo, OPPO Watch X និងកាសឥតខ្សែ OPPO Enco Bud2 ពណ៌ថ្មីផងដែរ។

* សម្រាប់ថេប្លេតជំនាន់ថ្មី OPPO Pad Neo រចនាមកជាមួយអេក្រង់ ReadFit កម្រិត 2.4K ទំហំ 11.4” និងអាចប្រើប្រាស់ស៊ីមកាតដោយគាំទ្រសេវា 4G LTE និង Wifi ជាមួយថាមពលថ្មធំ 8000mAh ដែលមានបច្ចេកវិទ្យាសាកថ្មរហ័ស 33W SUPERVOOC ព្រមទាំង RAM 16GB ((8+8GB) និង ROM 128GB ផ្តល់ជូនលោកអ្នកនូវភាពរីករាយគ្មានដែនកំណត់គ្រប់ទីកន្លែង។

* សម្រាប់ OPPO Enco Buds2 ជាកាសឥតខ្សែជំនាន់ថ្មីនឹងផ្តល់ឱ្យអ្នកនូវបទពិសោធសំឡេងដ៏អស្ចារ្យឥតដែនកំណត់ និងអាចឱ្យអ្នកប៉ះបញ្ជាផ្ទាល់លើកាស រាល់ពេលចង់ផ្លាស់ប្តូរបទចម្រៀង បន្ថយឬបន្ថែមសំឡេង និងទទួលការហៅចូលបានយ៉ាងងាយស្រួលដោយមិនចាំបាច់ចុចផ្ទាល់លើទូរស័ព្ទ។

* សម្រាប់ OPPO Watch X នាឡិកាវៃឆ្លាតជំនាន់ថ្មី ដែលមានរចនាបថរូបរាងកាលីបស្រស់ស្អាត ទាន់សម័យ កម្រាស់ស្តើង សក្តិសមជាមួយជីវិតប្រចាំថ្ងៃ ដោយភ្ជាប់មកនូវមុខងារប្រើប្រាស់ទំនើបៗជាច្រើន។

តស់! កក់ទុកមុនចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២ មីនា ២០២៤ លើស្មាតហ្វូនស៊េរីថ្មី OPPO Reno11 Series 5G ទាំង៣ម៉ូដែល៖
ទី១. Reno11 Pro 5G តម្លៃ $599
ទី២. Reno11 5G តម្លៃ $449
ទី៣. Reno11 F 5G តម្លៃ $339

រាល់ការកម្មង់ឥឡូនេះ នឹងទទួលបានកាដូរួម មានដូចជា៖
* ចំពោះការកក់ទុកមុន Reno11 Pro 5G | Reno11 5G ថែមជូន៖
- បណ្ណប្តូរអេក្រង់១ឆ្នាំ តម្លៃ $89
- កាតាបស្ពាយដ៏ស្រស់ស្អាត តម្លៃ $39
- ស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54

* រាល់ការកក់ទុកមុន Reno11 F 5G ថែមជូន៖
- បណ្ណប្តូរអេក្រង់១ឆ្នាំ តម្លៃ $69
- កាតាបស្ពាយដ៏ស្រស់ស្អាត តម្លៃ $39
- ស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54

សម្រាប់ផលិតផល IoT រួមមាន៖ OPPO Pad Neo តម្លៃ $299 | OPPO Watch X | OPPO Enco Buds2 អាចរកទិញបានចាប់ពីថ្ងៃទី៣ ខែមីនា ២០២៤ នេះតទៅ៕